កីឡា

Ten Hag ចេញមកបញ្ជាក់ ច្បាស់ម្តងទៀតពី CR7

ក្រោយព័ត៌មាន នៃការផ្ទេរមិនបានសម្រេច នៃកំពូលកីឡាករ CR7 កន្លងមកនោះពេលនេះ គ្រូបង្វឹករបស់បិសាចក្រហម Man UTD លោក Ten Hag បានចេញមកបញ្ជាក់ម្តងទៀតច្បាស់ៗថា ការចាកចេញ មិនមែនជាអ្វីដែលកីឡាករ បានប្រាប់មកខ្ញុំនោះទេ ។ ពួកយើង បានធ្វើការបញ្ជាក់ ច្បាស់ហើយជាមួយគ្នាថា គាត់នឹងនៅតែបន្តស្ថិតក្នុងផែនការ របស់ក្រុមដដែល ។

ក្រៅតែពីចង់ ទៅលេងនៅពាន Champions League ហើយនោះកីឡាករ៣៧ឆ្នាំរូបនេះ បច្ចុប្បន្នកំពុង ជាប់កុងត្រា ដែលមានតម្លៃខ្លួនប្រចាំ សប្តាហ៍ដល់ទៅ៥០ម៉ឺនផោន ក្នុងមួយសប្តាហ៍ផង ដែលជឿជាក់ថា គ្មានក្លឹបណាហ៊ាន នឹងផ្តល់កុងត្រាថ្មី សម្រាប់កីឡាករវ័យចំណាស់នេះឡើយ។

ដូចនេះយើងនឹងអាចមើលឃើញ CR7 បន្តរស់នៅ ជាមួយនឹង Old Trafford រយៈពេល១រដូវកាលទៀត ពេញព្រមទាំងលទ្ធភាព នៃការបន្តកុងត្រាថ្មី យ៉ាងហោចណាស់១ឆ្នាំទៀតផងដែរ ជាមួយនឹងក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top