ម៉ូស្គូ ៖ ក្រសួងការពារជាតិ រុស្ស៊ី កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការចែកចាយមីស៊ីល ផ្លោងអន្តរទ្វីប Sarmat និងប្រព័ន្ធការពារ ដែនអាកាស S-500 សម្រាប់កងទ័ពរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា កិច្ចសន្យា ស្តីពីការផលិត និងចែកចាយមីស៊ីល Sarmat ត្រូវបានចុះហត្ថលេខា ដោយអនុរដ្ឋមន្ត្រីការពារជាតិ លោក Alexei Krivoruchko និងជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលរ៉ុក្កែតរដ្ឋ Makeyev លោក Vladimir Degtyar នៅវេទិកាបច្ចេកទេសយោធាអន្តរជាតិ Army 2022 ។
សារព័ត៌មាន TASS បានរាយការណ៍ថា កិច្ចព្រមព្រៀង សម្រាប់ការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស S-500 ចុងក្រោយបង្អស់ត្រូវបានចុះហត្ថលេខា ដោយលោក Krivoruchko និងលោក Almaz-Antey អគ្គនាយករង Vitaly Neskorodov នៅក្នុងវេទិកានេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹង កាលពីខែមិថុនាថា ប្រព័ន្ធមីស៊ីលអន្តរទ្វីប Sarmat ដំបូងបង្អស់របស់ប្រទេស នឹងចូលបំពេញកាតព្វកិច្ច ប្រយុទ្ធនៅចុងឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា