កីឡា

លោកគ្រូ មិត្ត សំអែល អតីតកីឡាកបាល់ទាត់ខ្មែរ ឥស្លាម ល្បីឈ្មោះ នាទសវត្សរ៍ឆ្នាំ៦០ ទទួលមរណៈភាព ដោយរោគាពាធ

ភ្នំពេញ ៖ លោកគ្រូតា មិត្ត សំអែល ខ្សែប្រយុទ្ធខ្មែរ ពូកែតែតបាល់បញ្ចូលទី នាទសវត្សរ៍៦០ បានទទួលមរណៈភាព នៅល្ងាចថ្ងៃទី១៦ សីហា ឆ្នាំ២០២២ ក្នុងជន្មា៨៥ឆ្នាំ ដោយរោគាពាធ នេះបើតាមការប្រកាស របស់សាច់ញាតិ និងផេកក្លឹបកីឡាបាល់ទាត់ផ្សេងៗ។

លោកគ្រូ មិត្ត សំអែល គឺជាអតីតកីឡាករក្រសួងការពារជាតិ និងអតីតកីឡាករជម្រើសជាតិកម្ពុជា មួយរូប ក្នុងចំណោមកីឡាករជម្រើសជាតិ ទាំងឡាយ នាទសវត្សរ៍៦០និង៧០ ។ ចន្លោះពេលជាប់ជម្រើសជាតិ ពីឆ្នាំ១៩៦៧ ដល់១៩៧០។

លោកកើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៤០ នៅភូមិ ឃ្លាំងស្បែក ឃុំកំពង់ល្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

ក្រោយឆ្នាំ១៩៧៩ លោកគឺ ជាអ្នកធ្វើឲ្យបាល់ទាត់ខ្មែរ មានពន្លឺឡើងវិញ បន្ទាប់សម័យ ប៉ុលពត បានបញ្ចប់ កីឡាករ ដែលលោកធ្លាប់បង្ហាត់ និង បណ្ដុះបណ្ដាល ដោយផ្ទាល់ដៃ មានដូច ជា សំអែល ណាសា (កូនប្រុស របស់លោកផ្ទាល់), រិទ្ធ ឌីកា, អៀង សាក់នីដា, នាង ចេនឡា, គឹម ចាន់ប៊ុណ្ណារិទ្ធ, កៅ គីរី, សំ វណ្ណដេត, រិទ្ធ កាណូ និង ឆោម វាសនា ជាដើម ៕

Most Popular

To Top