បណ្ដុំអគារខ្ពស់ៗជាងគេនៅមីយ៉ាន់ម៉ា ភាគច្រើនត្រូវបានសាងសង់ឡើង ក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏បំផុត នៃប្រទេសអាស៊ីមួយនេះ។ យ៉ាងណាមិញ គ្មានអគារណាមួយ ដែលអាចសង់ដល់កម្ពស់ ៣៥ជាន់ ឬខ្ពស់ជាងនេះបាននោះឡើយ។
មូលហេតុក៏ដោយសារ តែមានច្បាប់កំណត់មិនឲ្យមាន សំណង់អគារណាមួយលើសពីកម្ពស់ ១២៧ម៉ែត្រពីដីទេ ដើម្បីកុំឲ្យមានការបិទ បាំងទេសភាព និងជាពិសេសនោះគឺមិនឲ្យខ្ពស់ជាងវត្ត Shwedagon ដែលជាវត្តល្បីល្បាញ និងសក្តិសិទ្ធិបំផុតជាងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ធ្លាប់មានគម្រោងមួយដំបូងគេ ដែលចង់សាងសង់អគារ កម្ពស់ ១៩៥ម៉ែត្រ នៅយ៉ាំងហ្គោន ប៉ុន្តែត្រូវប្រឈមយ៉ាងខ្លាំងពីការជំទាស់ ដាច់អហង្ការពីសំណាក់ ក្រុមអ្នកអភិរក្ស។ ហេតុដូច្នេះហើយទើបគម្រោងអគារ ខ្ពស់ជាងគេនេះត្រូវលុបចោលវិញ នៅក្នុងឆ្នាំ២០១៤កន្លងទៅ។
គួររំលឹកថា បច្ចុប្បន្នអគារខ្ពស់ ជាងនៅមីយ៉ាន់ម៉ា មានកម្ពស់ត្រឹមតែ ១២២ម៉ែត្រប៉ុណ្ណោះ ។ អគារនោះមានឈ្មោះថា Diamond Inya Palace ដែលទើបបញ្ចប់ការសាងសង់ ក្នុងឆ្នាំ២០១៩កន្លងទៅ។ ក្រៅពីនេះ បណ្ដុំអគារខ្ពស់ៗ ជាងគេមានកម្ពស់ត្រឹមចន្លោះពី ៩០ម៉ែត្រ ដល់ជាង ១០០ម៉ែត្រតិចតួចប៉ុណ្ណោះ ៕