អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កម្មវិធី Artemis គ្រោងនឹងបញ្ជូនមនុស្ស ត្រឡប់ទៅផ្ទៃព្រះច័ន្ទវិញ ជាង ៥០ ឆ្នាំ បន្ទាប់ពីបេសកកម្ម Apollo ចុងក្រោយ ហើយណាសា ចង់បង្កើត មូលដ្ឋាននៅទីនោះ ខណៈវាកំណត់គោលដៅ បេសកកម្មនាវិកចុងក្រោយ ទៅកាន់ភពព្រះអង្គារ ។
នាយកអង្គការណាសា បាននិយាយថា ការបាញ់បង្ហោះបេសកកម្ម ដែលមានបំណង ដាក់មនុស្សត្រឡប់ទៅភពព្រះច័ន្ទ នឹងដំណើរការដូចការគ្រោងទុក នៅសប្តាហ៍ក្រោយ។ Artemis 1 ត្រូវបានផ្តល់ភ្លើងខៀវអំឡុង ពេលពិនិត្យមើលការត្រៀមខ្លួនហោះហើរ នៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida ។
នេះជាអ្វីដែលអ្នកត្រូវដឹង អំពីកិច្ចខិតខំប្រឹងប្រែង អវកាសជាប្រវត្តិសាស្ត្រ ។ តើ Artemis សង្ឃឹមថា នឹងសម្រេចបានអ្វីខ្លះ? វាត្រូវបានបង្កើតឡើង ដោយ៣ដំណាក់កាល ។ ទីមួយគឺការហោះហើរ គ្មានមនុស្សបើករយៈពេល ៤២ ថ្ងៃជុំវិញព្រះច័ន្ទ ហើយវានឹងសាកល្បងរ៉ុក្កែតដ៏ធំ និងយានអវកាស Orion អវកាសយានិកនឹងធ្វើដំណើរចូល ។
កន្សោម Orion នឹងហោះបានចម្ងាយ ៦០ ម៉ាយពីលើព្រះច័ន្ទ នៅកៀកបំផុតរបស់វា ហើយក្នុងអំឡុងពេលប៉ុន្មាន សប្តាហ៍ក្រោយមកនឹង លេចចេញមកនៅបរិយាកាសផែនដីក្នុងល្បឿន ២៥,000 ម៉ាយ ក្នុងមួយម៉ោង មុនពេលធ្លាក់ចេញពីឆ្នេរសមុទ្រ កាលីហ្វ័រញ៉ា៕ ដោយ៖លី ភីលីព