ស្វាយរៀង ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ ខេត្តប្រចាំឆ្នាំ ២០២២ នៅខេត្តស្វាយរៀង នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ គណៈកម្មការស្វែងរកឃើញក្រុម ដែលដណ្តើមបានជើងឯក ការប្រកួតលើ៣ប្រភេទកីឡាហើយ ចំពោះការប្រកួតនេះ រៀបចំ ដោយគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក ខេត្តស្វាយរៀង។
ការប្រកួតខាងលើ ដោយមានក្រុមកីឡាករ-ឡាការិនីមកពីស្រុក/ខេត្តស្វាយរៀង ១០០នាក់ និងកីឡាករ-កីឡាការិនី មកពីខេត្តព្រៃវែង ១៤នាក់ លើវិញ្ញាសាសម្រាប់ការប្រកួតរួមមាន កីឡាអត្តពលកម្មៈរត់ ចម្ងាយ៥០ម៉ែត្របុរស-នារី រត់ចម្ងាយ១០០ម៉ែត្របុរស-នារី កីឡាបាល់ទាត់ៈបុរស ៥ នាក់ម្ខាង និងកីឡាប៊ូលៈ ១នាក់ ទល់ ១នាក់ ។
ចំពោះលទ្ធផល៖កីឡាបាល់ទាត់៖ ៥ នាក់ម្ខាង៖ ចំណាត់ថ្នាក់លេខ ១ បានទៅលើស្រុកស្វាយទាប ចំណាត់ថ្នាក់លេខ ២ បានទៅលើស្រុកស្វាយជ្រំ និងចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុងស្វាយរៀង រីឯកីឡាអត្តពលកម្ម៖ វិញ្ញា ៥០ ម៉ែត្រ បុរស នារីវិញ ចំណាត់ថ្នាក់លេខ ១ កីឡាការិនី គង់ ស្រីលាភ ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ ២ កីឡាការិនី មាឃ សុផល ខេត្ត ខេត្តស្វាយរៀង និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី នុត រក្សា ខេត្តស្វាយរៀង។
ផ្នែកកីឡាករ៖ចំណាត់ថ្នាក់លេខ ១ កីឡាករ មករា ម៉េងហុង ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ ២ កីឡាករ ជុំ សុខាមុន្នី ខេត្តស្វាយរៀង និងចំណាត់ថ្នាក់លេខ ៣ កីឡាករ ឈុន សៅគៀម ខេត្តស្វាយរៀង ផ្នែកីឡាអត្តពលកម្ម៖វិញ្ញា ១០០ ម៉ែត្រ បុរស ចំណាត់ថ្នាក់លេខ ១ កីឡាករ វណ្ណ ឆវ័ន្ត មកពីខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ២ កីឡាករ វី វិច្ឆិកា មកពីខេត្តសៀមរាប និងចំណាត់ថ្នាក់លេខ ៣ កីឡាករ ប៉ា ថន មកពីខេត្តសៀមរាប។
កីឡាប៊ូល៖ វិញ្ញាសា ២ ទល់ ២ នាក់ នារី ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ឃុត រដ្ឋា និង នុត សុផាន់ណា ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ខៀវ ស្រីនិច និងសៀវ ស្រីមុំ ខេត្តស្វាយរៀង ។ ផ្នែកីឡាប៊ូល៖ វិញ្ញាសា ២ ទល់ ២ នាក់ បុរស ចំណាត់ថ្នាក់លេខ ១ កីឡាករ ភោគ ចន្នី និង កែវ ពិសិទ្ធ ខេត្តស្វាយរៀង និងចំណាត់ថ្នាក់លេខ ២ កីឡាករ ព្រំ វិបុល និង ភិន សិរី ខេត្តព្រៃវែង ៕