Brighton យប់មិញបានធ្វើដំណើរទៅដល់ទឹកដី Craven Cottage របស់ក្រុម Fulham ទាំងមានទំនុក ចិត្តប៉ុន្តែ ជាលទ្ធផលមិនដូច នឹងការរំពឹងទុកឡើយ គឺបានត្រឹមតែខកចិត្តត្រឡប់ មកផ្ទះវិញប៉ុណ្ណោះ។
Brighton ធ្វើបានយ៉ាងល្អដោយអាចគ្រប់គ្រងបាល់ បានរហូតទៅដល់៦០ភាគរយ និងស៊ុតបាន៧ដងដែរប៉ុន្តែ សម្រេចបានតែ១គ្រាប់ប៉ុណ្ណោះ ខណៈដែលម្ចាស់ផ្ទះគ្រប់គ្រងបាល់បាន៤០ ភាគរយស៊ុត ចេញបាន១០ដង និងសម្រេចបាន២គ្រាប់ ដែលបញ្ចប់លទ្ធផលទៅ Fulham ធ្វើបាន២គ្រាប់ទល់នឹង Brighton ធ្វើបាន១គ្រាប់។
មួយគ្រាប់ដំបូងកើតឡើងនៅនាទីទី៤៨ តង់ទី២ ទៅហើយដោយកីឡាករម្ចាស់ផ្ទះ Mitrovic ហើយបន្តនាំមុខមួយគ្រាប់នៅនាទីទី៥៥ ដែលបាល់ចូលទីខ្លួនឯងដោយកីឡាករ Lewis Dunk ។
ការប្រកួតអូសបន្លាយដល់នាទីទី៦០ ទើបកីឡាករ Alexis Mac Allister អាចរកបាល់មួយគ្រាប់តាមពីក្រោយវិញ ជាបាល់ពិន័យ១១ម៉ែត្រ៕
ប្រែសម្រួល៖ស៊ុនលី