ព័ត៌មានអន្តរជាតិ

ការគាំទ្រអាវុធ ដោយអាល្លឺម៉ង់ សម្រាប់អ៊ុយក្រែន ឡើងដល់កម្រិតកំណត់

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht កាលពីថ្ងៃអង្គារម្សិលមិញ នេះ បានថ្លែងប្រាប់ទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ថា មកដល់ពេលនេះអាល្លឺម៉ង់ មិនអាចបញ្ចូនអាវុធ បន្ថែមទៀត ទៅឲ្យអ៊ុយក្រែន ឡើយសម្រាប់កិច្ចការងារការពារជាតិ។

លោកស្រីបានបន្តទៀតថាកងកម្លាំងយោធាអាល្លឺម៉ង់ នៅពេលនេះ គឺត្រូវការអាវុធនៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីអាច ធានាបាននូវប្រព័ន្ធការពារជាតិដ៏រឹង ម៉ាំមួយដោយខ្លួនឯង។

លោកស្រីបានថ្លែងបែបនេះថា៖ ខ្ញុំត្រូវតែនិយាយការពិតក្នុងនាមជារដ្ឋមន្ត្រី ក្រសួងការពារជាតិថា ពេលនេះពួក យើងគឺ បានឈានមកដល់ចំនួនកំណត់ ដែលយើងអាចផ្តល់ទៅឲ្យអ៊ុយក្រែនហើយ។

ទោះបីជាយ៉ាងណាក្តីប៉ុន្មានថ្ងៃមុខនេះ ប្រធានសភាជាតិរបស់អាល្លឺម៉ង់ លោកស្រី Maire Agnes Strack-Zimmermann បានធ្វើការអំពាវនាវឲ្យអាល្លឺម៉ង់ គួរតែបញ្ចូនអាវុធ បន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top