អង់ការ៉ា៖ ក្រុមហ៊ុនការពារជាតិរបស់តួកគី Baykar Technology បានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការហោះហើរដំបូងរបស់យន្តហោះចម្បាំងគ្មានមនុស្សបើក ដែលមានឈ្មោះថា Kizilelma នៅក្នុងឆ្នាំ២០២៣។
លោក Haluk Bayraktar នាយកប្រតិបត្តិនៃក្រុមហ៊ុន Baykar Technology បានប្រកាសពីផែនការដើម្បីបញ្ចូលយន្ដហោះចម្បាំងគ្មានមនុស្សបើក Kizielma ទៅក្នុងឆ្នាំសារពើភ័ណ្ឌឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាននៅក្នុងពិធីបុណ្យអវកាស និងបច្ចេកវិទ្យាតួកគី Teknofest ។
លោកបានកត់សម្គាល់ថា “គោលដៅរបស់យើង គឺត្រីមាសទី១ ឆ្នាំ២០២៣” ដែលមានន័យថា ជាពេលដែលផែនការសាកល្បងហោះហើរយន្ដហោះចម្បាំងខាងលើនេះត្រូវបានធ្វើឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គំរូដើមរបស់យន្ដហោះចម្បាំង Kizilelma ដែលត្រូវបានបង្កើតឡើងក្រោមកម្មវិធី National Unmanned Combat Aerial Vehicle System (MIUS) នឹងបង្ហាញជាសាធារណៈជាលើកដំបូងក្នុងអំឡុងពេលពិធីបុណ្យ Teknofest ។
លោក Bayraktar បានលើកឡើងថា ដំណើរការដោយម៉ាស៊ីន turbofan របស់យន្ដហោះ Kizilelma អាចហោះហើរបានរហូតដល់ ៥-៦ ម៉ោង ហើយនឹងមានកម្ពស់ប្រតិបត្តិការ ១២,០០០ ម៉ែត្រ ដោយបន្ថែមថា ការសិក្សាពិសេសកំពុងត្រូវបានអនុវត្តលើភាពមើលមិនឃើញរបស់រ៉ាដា។
លោក Bayraktar បានបន្ដថា “មានគំរូពីរសម្រាប់យន្ដហោះនេះ។ យើងមានបំណងហោះហើរជាមួយឧបករណ៍ទាំងនេះ ហើយចាប់ផ្តើមការផលិតដ៏ធំក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បន្ទាប់ពីដំណើរការសាកល្បង”។
យោងតាមលក្ខណៈបច្ចេកទេស ដែលចេញដោយក្រុមហ៊ុន Baykar Technology យន្តហោះនេះនឹងមានសមត្ថភាពផ្ទុកទម្ងន់បាន ១,៥តោន ហើយចម្ងាយអតិបរមា ដែលវាអាចគ្របដណ្តប់ ដើម្បីបំពេញបេសកកម្មប្រយុទ្ធគឺ ៥០០ម៉ាយក្នុងសមុទ្រ (៩២៦គីឡូម៉ែត្រ)៕ប្រែសម្រួល ឈូក បូរ៉ា