កីឡា

Potter ដឹកនាំក្រុមប្រកួតដំបូង បានត្រឹមស្មើ ជាមួយនឹង Salzburg

លោក Graham Potter ក្នុងនាមជាគ្រូបង្វឹកថ្មី របស់តោខៀវ Chelsea បានដឹកនាំក្រុមប្រកួត ដ៏សំខាន់មួយប៉ះនឹងក្រុម Salzburg ប៉ុន្តែលទ្ធផលហាក់ ដូចជាមិនសូវល្អប្រសើរឡើយ ដោយបានត្រឹម តែគ្រាប់បាល់មួយស្មើ។

សំពាធនៅតែបន្តមាន នៅឡើយពីព្រោះថា លទ្ធផលនៃការប្រកួតនេះ គឺជាលទ្ធផល ដែលប្រធានក្លឹប និងអ្នកគាំទ្រចង់ឃើញនោះទេ ទោះបីជាទំរង់លេងរបស់ Chelsea មានកម្លាំង ខ្លាំងពោល គឺគ្រប់គ្រងបាល់បាន ទៅដល់៧៣ភាគរយ ក្តីនិងស៊ុត ចេញបានរហូតទៅដល់១៧ដង ហើយចំគោលដៅ៤ដង ។

លទ្ធផល១ស្មើនេះបានធ្វើឲ្យ Chelsea បន្តស្ថិតនៅបាតតារាងដដែល នៃគ្រុប E ដែលក្នុងនោះមាន AC Milan មាន៤ពិន្ទុឈរ នៅកំពូលតារាងនិង បន្តបន្ទាប់ដោយក្រុម Dinamo Zagreb និងក្រុម RB Salzburg ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top