ព័ត៌មានអន្តរជាតិ

ជប៉ុន ពិចារណាកសាងជំរកជម្លៀស នៅលើកោះអូគីណាវ៉ា ចំពេលមានភាពតានតឹងរបស់តៃវ៉ាន់

តូក្យូ៖ ប្រភពពីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន កំពុងពិចារណាសាងសង់ជំរកជម្លៀស សម្រាប់អ្នករស់នៅ លើកោះដាច់ស្រយាលមួយ នៅអូគីណាវ៉ា ក្នុងករណីមានឧប្បត្តិហេតុយោធា នៅជិតខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេស ឬតៃវ៉ាន់។

តម្រូវការសម្រាប់ឧបករណ៍បែបនេះកើតឡើង នៅពេលដែលកងកម្លាំងស្វ័យការពារ របស់ប្រទេសជប៉ុន បាននិងកំពុងពង្រីកទំហំនៃការដាក់ពង្រាយ នៅលើកោះដាច់ស្រយាល នៃខេត្តភាគខាងត្បូងដោយកោះ Yonaguni ស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីតៃវ៉ាន់ ចំពេលមានការកសាងយោធារបស់ចិន។

យោងតាមប្រភពបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចាត់ទុកថា ចាំបាច់ត្រូវផ្តល់ទីជំរក ដោយហេតុថា មិនមានកន្លែងបែបនេះនៅលើកោះនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ថ្មីៗនេះ ភាពតានតឹងបានកើនឡើងនៅជិតកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីដើមខែសីហា ដោយប្រធានសភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ដែលជាមន្ត្រីជាន់ខ្ពស់ទីបី របស់សហរដ្ឋអាមេរិក ទៅកាន់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលប្រទេសចិន បានចាត់ទុកជាខេត្តបំបែកខ្លួន រង់ចាំការបង្រួបបង្រួមជាមួយដីគោកឡើងវិញ ដោយបង្ខំបើចាំបាច់។

ភាពអាសន្នរបស់កោះតៃវ៉ាន់ មានការព្រួយបារម្ភជាពិសេសចំពោះប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ភាពជិតនៃប្រជុំកោះ ភាគនិរតីរបស់ខ្លួន រួមទាំងសេនកាគុសផងដែរ។

កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន បានចូលឈ្លានពានម្តងហើយម្តងទៀត ចូលទៅក្នុងដែនទឹករបស់ជប៉ុន នៅជិតកោះតូចៗដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ដែលទាមទារដោយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងកើត។

វិធានការបន្ថែមទៀត លើការការពារប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានអាសន្ន ត្រូវបានគេរំពឹងថា នឹងបញ្ចូលទៅក្នុងយុទ្ធសាស្ត្រ សន្តិសុខជាតិរបស់ប្រទេសជប៉ុន ដែលនាយករដ្ឋមន្ត្រីលោក Fumio Kishida មានបំណងធ្វើបច្ចុប្បន្នភាព នៅចុងឆ្នាំនេះ ដើម្បីដោះស្រាយជាមួយនឹងបរិយាកាសសន្តិសុខ ដែលកាន់តែមានបញ្ហានៅក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top