សិល្បៈ និង កម្សាន្ត

ប៊ុត សីហា បដិសេធ ចូលផលិតកម្មកាឡាក់ស៊ី ព្រោះមានហេតុផលនេះ

ភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែកញ្ញា មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្តល់ឱកាសម្តងទៀតដល់តារាចម្រៀង ប៊ុត សីហា ជ្រកទ្រនំ ផលិតកម្ម កាឡាក់ស៊ី ប៉ុន្តែក៏មានបុរសម្នាក់ធ្លាប់ជាមិត្តរួមក្រុមជាមួយគ្នាកាល ពីពេលប្រលង ចេញមកពន្លះថា ប៊ុត សីហា ជាមនុស្សមិនកែចរិត ស្របពេលមហាជន កំពុងរង់ចាំចម្លើយរបស់ ប៊ុត សីហា ឆ្លើយតបទៅកាន់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

យ៉ាងណា នៅថ្ងៃទី១៩ ខែកញ្ញានេះ ទំព័រផេក FANS MEDIA ដែល
លោក ប៊ុត សីហា និងដៃគូថ្មី ជាអ្នកបង្កើត បាន ប្រកាសថា ប៊ុត សីហា សម្រេចចិត្តមិនចូលទ្រនំ កាឡាក់ស៊ីឡើយ ព្រោះលោកធ្លាប់មានបទពិសោធន៍ ច្រៀងឱ្យផលិតកម្មធំៗ បើ តារាចម្រៀងចង់ចេញបទចម្រៀងបាន លុះត្រាតែផលិតកម្មគេពេញចិត្ត មិនអាច ធ្វើអ្វីដែលខ្លួនចង់ធ្វើ ណាមួយអតីតកាលលោកមិនល្អ ខ្លាចង្រៃឬខូចឈ្មោះ ដល់ផលិតកម្មកាឡាក់ស៊ី។

ទំព័រផេក FANS MEDIA បានរៀបរាប់លថា « សូមជំរាបបងប្អូនទាំងអស់ឲ្យបានជ្រាបថា ការសម្រេចចិត្តឈរខ្លួនឯករាជ្យ បង្កើតចម្រៀងខ្លួនឯង ធ្វើបទខ្លួនឯងដូចតារាជាច្រើន មានដូចជា ជីដេវីត, ស៊ូលីផេង, ក្មេងខ្មែរ, គឺខ្ញុំក៏ធ្លាប់រស់ក្រោមផលិតកម្មធំៗខ្លះដែរ បទចម្រៀងរៀងចេញបានលុះត្រាគេពេញចិត្តដែរ ហើយប្រសិនបើយើងចង់ចេញបទបែបស្តាយយើងឬបែបណាដែលយើងគិតថាល្អ ខាងផលិតកម្មគេមិនតម្រូវយើងទេ ដូចនេះខ្ញុំគិតថា សម័យជឿនលឿន ឌីជីថល ហើយយើងអាចផ្សព្វផ្សាយខ្លួនឯងបាន ម្យ៉ាងវិញទៀតប្រឹងប្រវត្តិ ប៊ុតសីហា មិនល្អ នៅតែបងប្អូននិយាយថាមិនកែ ចឹងផលិតកម្មណាយកទៅប្រយ័ត្នចង្រៃឬខូចឈ្មោះ បើសិនជាបងប្អូនមួយភាគធំគិតចឹងហើយ ផ្លូវមួយចុងក្រោយគឺធ្វើបទចម្រៀងចេញដោយខ្លួនឯង ប្រែងខ្លួនឯង ចុងបញ្ចប់បែបណាចាំគិតទៀត សំខាន់ប្រឹងឱ្យល្អថ្ងៃនេះសិន»។

ការប្រកាសបែបនេះ ធ្វើឱ្យអ្នកគាំទ្រ ប៊ុត សីហា ជូនពរលោក ឱ្យ ប្រឹងប្រែងតស៊ូទៅមុខទៀត និងមតិមួយចំនួនបានត្រឹមសោកស្តាយដែល ប៊ុត សីហា មិនព្រមចាប់ឱកាសពីចូលក្នុងផលិតកម្មកាឡាក់ស៊ី៕ ដោយ៖ ម៉ានី

Most Popular

To Top