ផ្សេងៗ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវឌ្ឍនភាព ការងាររបស់លេខាធិការដ្ឋាន និងគណៈកម្មការពាក់ព័ន្ធ CAMSOCរយៈពេល៩ខែ 

ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023 និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះនឹងអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន និងគណៈកម្មការពាក់ព័ន្ធរយៈពេល ០៩ខែ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។
សម្រាប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន និងគណៈកម្មការពាក់ព័ន្ធរយៈពេល ៩ខែ និងដាក់ចេញទិសដៅអនុវត្តបន្តរៀបចំការប្រកួតកីឡា SEA GAMES 2023 និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងដើម្បីស្វាគមន៍ភ្ញៀវកិតិ្តយសដែលមកពី១០ប្រទេសចូលរួមការប្រកួតជាផ្លូវការនៅប្រទេសកម្ពុជានាឆ្នាំ២០២៣ខាងមុខនេះ៕ដោយ៖លី ភីលីព

Most Popular

To Top