ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា អ្នកថតរូបមកពីប្រទេសចិន គឺស្ថិតក្នុងចំណោមអ្នកឈ្នះរង្វាន់កំពូល នៃកម្មវិធីប្រកួតប្រជែងអ្នកថតរូបតារាសាស្ត្រ ប្រចាំឆ្នាំលើកទី ១៤ ដែលរៀបចំដោយ Royal Observatory Greenwich នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ការប្រកួតត្រូវបានបែងចែក ទៅជា៩ប្រភេទ ដោយមានរង្វាន់បុគ្គលចំនួន២ផ្សេងទៀត និងអ្នកឈ្នះយ៉ាងពិតប្រាកដ បានទាក់ទាញអ្នកចូលរួមជាង ៣,000 មកពី ៦៧ ប្រទេស។ អ្នកថតរូបជនជាតិចិនបានបង្ហាញភាពលេចធ្លោ និងឈ្នះរង្វាន់ជាបីប្រភេទ និងពានរង្វាន់បុគ្គលមួយ ដោយជោគជ័យដ៏គួរឲ្យកត់សម្គាល់បំផុតគឺពានរង្វាន់ អ្នកថតរូបវ័យក្មេង ត្រូវបានឈ្នះរួមគ្នាដោយ Yang Hanwen និង Zhou Zezhen មានអាយុ ១៤ ឆ្នាំសម្រាប់រូបភាព Andromeda Galaxy: The Neighbor ។
ការចេញផ្សាយព័ត៌មានផ្លូវការ អំពីពានរង្វាន់បានពិពណ៌នារូបភាពរបស់ពួកគេថាជា រូបថតដ៏គួរឲ្យទាក់ទាញ នៃអ្នកជិតខាង និងធំបំផុតរបស់Milky Way បានបង្ហាញពណ៌ដ៏រស់រវើកនៃកាឡាក់ស៊ីក្បែរនោះ ផ្កាយទម្លុះក្នុងភាពងងឹត និងបញ្ជាក់ពីភាពស្ញប់ស្ញែង និងភាពអស្ចារ្យនៃការមើលឃើញដ៏គួរឲ្យភ្ញាក់ផ្អើល៕ ដោយ៖លី ភីលីព