កីឡា

កែ ឡេង និង សុខ ចាន់មានឡើងវគ្គផ្តាច់ព្រ័ត្រ រីឯភាព សុរ៉ាឃឹម ឈ្នះមេដាយសំរិទ្ធ នៃជើងឯកអាស៊ីលើកទី៣ នៅវៀតណាម

ភ្នំពេញ៖កីឡាករ-កីឡាការិនីឡើងវគ្គផ្តាច់ព្រ័ត្រ ខណៈយុវជនទទួលបានមេដាយសំរិទ្ធនៃវិញ្ញាសាវាយយកពិន្ទុក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “3th ASIAN Petanque Champoinships 219 ” នៅប្រទេសវៀតណាមនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។


លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡា និងប្រធានប្រតិភូបានប្រាប់ឲ្យដឹងថា កីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មានបានឡើវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ ដោយយកឈ្នះកីឡាការិនីម្ចាស់វៀតណាម និងកីឡាករសុខ ចាន់មាន ឈ្នះកីឡាករឡាវ រីឯកីឡាករភាព សុរ៉ាឃឹមចាញ់កីឡាករថៃទទួលបានមេដាយសំរិទ្ធ។


លោកបន្តថា កីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ឡើវគ្គផ្តាច់ព្រ័ត្រប៉ះកីឡាករ-កីឡាការិនីថៃដូចគ្នា។ ហើយការប្រកួតជើងឯកអាស៊ីមាន៨វិញ្ញាសារួមមានវិញ្ញាសាវាយយកពិន្ទុបុរសនារី និងយុវជន វិញ្ញាសាវាយ៣ទល់៣នាក់បុរសនារី និងយុវជន វិញ្ញាសាចម្រុះវាយ៣ទល់៣នាក់បុរស២នាក់ និងនារី១នាក់ និងបុរស១នាក់ និងនារី២នាក់។


លោកបានបន្តថា កីឡាករ៥រួមមានកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ ថោង ឈឿង កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ និងកីឡាករ យឹម សុភក្រ ប្រកួតលើវិញ្ញាសាវាយយកពិន្ទុបុរស វិញ្ញាសាវាយ៣ទល់៣នាក់បុរស វិញ្ញាសាចម្រុះវាយ៣ទល់៣នាក់បុរស២នាក់ ចំពោះកីឡាការិនី៥នាក់ក្នុងនោះកីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុក ស្រីយ៉ា កីឡាការិនី ស្រ៊ាង សូរ៉ាឃីម និងកីឡាការិនី វង់ ចន្ថា ប្រកួតលើវិញ្ញាសាវាយយកពិន្ទុនារី វិញ្ញាសាវាយ៣ទល់៣នាក់នារី វិញ្ញាសាចម្រុះវាយ៣ទល់៣នាក់បុរស១នាក់ និងនារី២នាក់។


ចំណែកយុវជនមាន៤នាក់ គឺកីឡាករ ភាព សុរ៉ាឃឹម កីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រដ្ឋា និងកីឡាករ ជា ហេងឧត្តមរស្មី ប្រកួតលើវាយយកពិន្ទុយុវជន វិញ្ញាសាវាយ៣ទល់៣នាក់យុវជន៕

Most Popular

To Top