កីឡា

សោកនាដកម្ម Malaang៖​ ក្រុមជម្រើសជាតិ U-16 ធ្វើការប្រកួតនៅកីឡដ្ឋាន គ្មានអ្នកគាំទ្រនៅទីក្រុង Bogor

គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំ (U-16) នឹងប្រកួត៣ប្រកួត ដែលនៅសល់ក្នុងពូល B នៃវគ្គជម្រុះពានរង្វាន់ U-17 Asian Cup 2023 នៅទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ី នៅកីឡដ្ឋាន បន្ទាប់ពីសោកនាដកម្មបានកើតឡើង នៅកីឡដ្ឋាន Kanjuruhan នាMalang កាលថ្ងៃសៅរ៍។

នេះក៏ព្រោះតែសមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានប្រកាសថា រាល់ការប្រកួតដែលនៅសល់ក្នុងពូល B មានក្រុមម៉ាឡេស៊ី ក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម(UAE) ប៉ាឡេស្ទីន និងកោះ Guam នៅកីឡដ្ឋាន Pakansari ក្នុងទីក្រុង Cibinong នឹងត្រូវធ្វើឡើង ដោយគ្មានអ្នកទស្សនា។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងជាសញ្ញា នៃការគោរពចំពោះប្រជាជន ដែលរងផលប៉ះពាល់ ដោយសោកនាដកម្មបង្ហូរឈាម បានបណ្តាលឲ្យមនុស្សជាង ១៥០ នាក់បានស្លាប់ បន្ទាប់ពីកុប្បកម្ម និងការរត់ជាន់គ្នា ក្រោយពីការប្រកួត East Java derby រវាង Arema FC និង Persebaya Surabaya នៅកីឡដ្ឋាន Kanjuruhan, Malaang, East Java កាលពីថ្ងៃសៅរ៍។

អ្នកគាំទ្រ Arema FC ផ្ទុះកុបកម្ម បន្ទាប់ពីក្រុមម្ចាស់ផ្ទះ ចាញ់ក្រុមភ្ញៀវ ២-៣ ដោយបង្ខំឲ្យប៉ូលីសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីគ្រប់គ្រងស្ថានការណ៍។

ការរត់ជាន់គ្នាបានកើតឡើង នៅពេលអ្នកគាំទ្របានប្រញាប់ប្រញាល់ ទៅកាន់ច្រកចេញបណ្តាលឲ្យមានការប៉ះទង្គិចគ្នា ធ្វើឲ្យមនុស្សជាច្រើនស្លាប់ មានកុប្បកម្មនៅខាងក្រៅកីឡដ្ឋានផងដែរ។

PSSI បាននិយាយនៅក្នុងការបង្ហោះនៅលើ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃនេះថា ជាមួយនេះ ការប្រកួតជម្រុះ U-17 Asian Cup 2023 នឹងប្រព្រឹត្តទៅជាផ្លូវការ ដោយគ្មានអ្នកទស្សនា។ ក្រុមបាល់ទាត់ជម្រើសជាតិ U-16 ក្រោមការបង្វឹកដោយ Osmera Omaro បានចាប់ផ្តើមយ៉ាងអស្ចារ្យ ក្នុងទីក្រុង Bogor ដោយយកឈ្នះប៉ាឡេស្ទីនលទ្ធផល ៤-០ នៃការប្រកួតបើកឆាករបស់ពួកគេ កាលពីថ្ងៃសៅរ៍ ហើយគ្រោងនឹងជួប Guam ថ្ងៃទី ៥ ខែតុលា តាមពីក្រោយដោយ UAE ថ្ងៃទី ៧ ខែតុលា) និងឥណ្ឌូនេស៊ីនៅថ្ងៃទី ៩ ខែតុលា។

មានតែក្រុមជើងឯក ១០ក្រុម និងជើងឯករងល្អបំផុតចំនួន ៥ ប៉ុណ្ណោះដែលនឹងមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការប្រកួត U-17 Asian Cup 2023 ៕ ដោយ៖លី ភីលីព

Most Popular

To Top