កីឡា

ឥណ្ឌា ដាក់ពិន័យកីឡាករ ចោលស្នរអូឡាំពិក រហូតដល់ឆ្នាំ២០២៥ ដោយសារសារធាតុ ហាមឃាតក្នុងកីឡា

ក្រុងញូវដែលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា អាជ្ញាធរសារធាតុហាមឃាត ក្នុងកីឡា “Doping”របស់ឥណ្ឌា បានដាក់ពិន័យ ដល់កីឡាករ ចោលស្នរកីឡា អូឡាំពិកក្រុងតូក្យូ លោក Shivpal Singh រយៈពេល ៤ ឆ្នាំ បន្ទាប់ពីកីឡាកររូបនេះ បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះថ្នាំហាមឃាត់ ។

កីឡាករ Shivpal ជាអត្តពលិកចោលស្នរ ឆ្នើមបំផុតទី២ របស់ឥណ្ឌា បន្ទាប់ពីម្ចាស់មេដាយមាស អូឡាំពិក Neeraj Chopra ត្រូវបានធ្វើតេស្តិ៍ចេញ ពីការប្រកួតកាលពីខែកញ្ញាឆ្នាំមុន ។ លោក Shivpal បានបញ្ចប់នៅចំណាត់ ថ្នាក់ លេខ ២៧ ក្នុងវគ្គជម្រុះចោលស្នរ នៅការប្រកួតបានពន្យារពេលជំងឺ រាតត្បាតកាលពីរដូវក្តៅមុន បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះ Methandienone ដែលជាស្តេរ៉ូអ៊ីតបង្កើនកម្លាំង។
ក្រុមប្រឹក្សាបាននិយាយថា ការហាមប្រាមរបស់កីឡាករវ័យ ២៧ ឆ្នាំដោយក្រុមវិន័យប្រឆាំង សារធាតុហាមឃាតក្នុងកីឡា របស់ប្រទេសឥណ្ឌា បានចូលជាធរមាន ពីការព្យួរបណ្តោះអាសន្ន របស់លោកកាលពីខែតុលាឆ្នាំមុន ហើយវាបញ្ចប់នៅខែតុលា ឆ្នាំ ២០២៥។ កីឡាករ Shivpal បានចោលស្នរល្អបំផុត ផ្ទាល់ខ្លួនចម្ងាយ ៨៦.២៣ម៉ែត្រឈ្នះមេដាយប្រាក់ នៃព្រឹត្តិការណ៍ជើងឯកអាស៊ី នៅទីក្រុង Doha ឆ្នាំ២០១៩ ។

លោកបានបន្ថែមទៅ លើបញ្ជីឈ្មោះអត្តពលិកឥណ្ឌា ដែលកំពុងកើនឡើង នឹងត្រូវព្យួរសម្រាប់ការប្រើសារធាតុហាមឃាត ក្នុងកីឡានៅឆ្នាំនេះ រួមទាំងចោលស្នរអូឡាំពិកក្រុងតូក្យូ Kamalpreet Kaur ផងដែរ ។ យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារប្រឆាំងសារធាតុ ហាមឃាតក្នុងកីឡាពិភពលោក បានឲ្យដឹងថា ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំនួននៃការបំពាន សារធាតុហាមឃាតក្នុងកីឡា បន្ទាប់ពីរុស្ស៊ី និងអ៊ីតាលី ៕

Most Popular

To Top