សិល្បៈ និង កម្សាន្ត

អ្នកនាង Angelina Jolie ចោទប្រកាន់ អតីតស្វាមី Brad Pitt ពីបទបំពាន នៅក្នុងការប្តឹង ទៅតុលាការ

អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា អ្នកនាង Angelina Jolie បានរៀបរាប់លម្អិត ដោយអ្នកនាងពិពណ៌នាថា អាកប្បកិរិយា បំពាន របស់អតីតស្វាមីលោក Brad Pitt ក្នុងឯកសារតុលាការ កាលពីថ្ងៃទី ៤ ខែតុលា ដោយធ្វើឲ្យមាន ជម្លោះផ្លូវច្បាប់លើហាង ស្រាបារាំង ដែលអតីតគូស្នេហ៍ធ្លាប់ចែករម្លែក និងបង្ហាញព័ត៌មានលម្អិតថ្មី អំពីការរំលាយអាពាហ៍ពិពាហ៍ របស់ពួកគេ ។

ឯកសារនៅក្នុងតុលាការទីក្រុង Los Angeles បានចោទប្រកាន់ថា លោក Pitt បានស្វែងរកលក្ខខណ្ឌ នៃការលក់ភាគហ៊ុន របស់អ្នកនាង Jolie សម្រាប់រោងចក្រ ស្រាទំពាំង បាយជូរ តាមកិច្ចព្រមព្រៀង មិនបង្ហាញនឹងរារាំង នាងពីការពិភាក្សា ជាសាធារណៈអំពីការ រំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត របស់លោក Pitt លើអ្នកនាង និងកូនរបស់ពួកគេ ។ ឯកសាររបស់លោក Jolie ពិពណ៌នាអំពីវគ្គមួយ ក្នុងអំឡុងពេល នៃការហោះហើរ យន្តហោះ ឯកជនកាលខែកញ្ញា ឆ្នាំ ២០១៦ ដែល Pitt ត្រូវបានគេចោទប្រកាន់ថា ចាប់ក្បាល ហើយអង្រួន អ្នកនាង Jolie មុនពេលរុញ អ្នកនាងចូលទៅ ចំជញ្ជាំងបន្ទប់ទឹក ។ លោកPitt ក៏បានចាប់ក្មេងម្នាក់ ហើយវាយម្នាក់ទៀតចំមុខ ។

មេធាវីរបស់លោក Pitt មិនបានឆ្លើយតបភ្លាមៗ ចំពោះការសាកសួរកាលពីថ្ងៃអង្គារទេ ។ ឯកសារនេះ ជំរុញឲ្យមានការទាមទារ សំណងប្រឆាំងនឹងលោក Pitt លើបណ្តឹង ដោយលោកបានប្តឹងអ្នកនាង Jolie និងអតីតក្រុមហ៊ុន របស់នាងកាលពីខែកុម្ភៈ ។ លោក Pitt បានចោទប្រកាន់ថា ការលក់ភាគហ៊ុន របស់អ្នកនាងកាលខែកញ្ញា ឆ្នាំ ២០២១ របស់ អ្នកនាង Jolie ក្នុងរោងចក្រផលិតស្រា Chateau Miraval ទៅឲ្យក្រុមហ៊ុន ភេសជ្ជៈអន្តរជាតិ គឺ ខុសច្បាប់ ពីព្រោះអ្នកទាំង ២ បានព្រមព្រៀងគ្នាថា ពួកគេនឹងមិនលក់ផល ប្រយោជន៍របស់ពួកគេ ដោយគ្មានការយល់ព្រម ពីភាគីម្ខាងទៀត ។

អ្នកនាង Jolie បាននិយាយនៅក្នុងឯកសារកាលពីថ្ងៃអង្គារ របស់នាងថា មិនមានកិច្ចព្រមព្រៀង បែបនេះទេ ហើយថា លោក Pitt បានបដិសេធមិនទិញ នាងចេញទេ លុះត្រាតែនាងយល់ព្រម ចំពោះការបង្គាប់ឲ្យបិទបាំង ដោយមិនដឹងខ្លួនទាក់ទង នឹងការប្រព្រឹត្តរបស់លោក ។
ឯកសាររបស់អ្នកនាង Jolie ក៏បាននិយាយថា FBI បានស៊ើបអង្កេតឧប្បត្តិហេតុ នៅលើយន្តហោះ ហើយ បានសន្និដ្ឋានថា រដ្ឋាភិបាលមានហេតុផល អាចចោទប្រកាន់លោក Pitt ពីបទឧក្រិដ្ឋកម្មសហព័ន្ធ។ លោក Pitt មិនត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋទេ ហើយអ្នកនាំពាក្យ FBI មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការ អត្ថាធិប្បាយទេ ៕

Most Popular

To Top