សិល្បៈ និង កម្សាន្ត

ព្រោះរឿងជាំ ណា សាឌី ក្តៅស្លឹកត្រចៀក អ្នកលេងបណ្តាញសង្គមម្នាក់ថាឱ្យនាង

ភ្នំពេញ៖ ណា សាឌី ជាពិធីការិនីវ័យក្មេងដ៏ស្រស់ស្អាត និងប្រើជីវិតហាយសូរមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។ មិនត្រឹមតែជោគជ័យលើអាជីពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែសម្រស់របស់តារាស្រីរូបនេះ នៅតែស្រស់ស្អាតគួរឱ្យជាទីប៉ងប្រាថ្នារបស់បុរសៗ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ណា សាឌី បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅក្នុងឈុតសម្លៀកបំពាក់ពណ៌លឿងយ៉ាងស៊ិចស៊ី ដែលរូបភាពទាំងនោះ ក៏ទទួលបានការលាន់មាត់សរសើរពីសំ ណាក់អ្នកគាំទ្រដូចគ្នា។
តែអ្វីដែលធ្វើឱ្យស្រីស្រស់ ណា សាឌី ក្តីស្លឹកត្រចៀកនោះ រូបភាពរបស់នាងត្រូវបានអ្នកលេងបណ្តាញសង្គមចំនួនបានប្រើពាក្យមិនគប្បី ដោយបានខំមិនថា «ជាំម៉េស»«ដឹងណាខាំខ្លះទេ»។

ដោយអត់ទ្រាំងមិនបាន ណា សាឌី បានចេញមុខតបតថា «ទស្សនៈរបស់បងឱ្យតែជាំដឹងតែគេខាំមែនបងមានចំណេះដឹងទូលាយនេះមកពីណានិយាយទៅពេលស្បែកប៉ះវត្ថុរឹងដូចជាតុ ទូ អ្វី សុទ្ធតែគេខាំមែន? ជាមួយគ្នានោះ ណា សាឌី បានសួរបែបចាក់ដោតថា ខាងណាខាំចេញរាងមូលអីក៏ស្អាតម៉េស។ ជាការឆ្លើយតបជាមួយនឹងការលើកឡើងរបស់ ណា សាឌី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការហួសចិត្ត ក្រោយបានឃើញបុរសម្នាក់នោះចេញមកខមិនពាក្យមិនសមរម្យបែបនេះ៕

ដោយ៖ ម៉ានី

Most Popular

To Top