ស្ថិតិរបស់ statista ដែលមានចុះផ្សាយលើសារព័ត៌មាន CGTN បានឲ្យដឹងថាប្រទេសទាំង១០ ដែលសម្បូរដោយភ្នំភ្លើង ដែលនឹងផ្ទុះនៅខណៈនេះ បើរាប់ពីឆ្នាំ១៩៥០រហូតមក។
ខាងក្រោមនេះជាប្រទេសទាំង១០ខាងលើនេះ៖
១. ប្រទេសឥណ្ឌូណេស៊ី៖ ស្ថិតនៅក្នុងទ្វីបអាស៊ី មានចំនួន ៥៨ភ្នំភ្លើងដែលនឹងផ្ទុះ។
២. ប្រទេសជប៉ុន៖ ស្ថិតនៅក្នុងទ្វីបអាស៊ី មានចំនួន ៤៤ភ្នំភ្លើងដែលនឹងផ្ទុះ។
៣. សហរដ្ឋអាមេរិក៖ ស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង មានចំនួន ៤២ភ្នំភ្លើងដែលនឹងផ្ទុះ។
៤. ប្រទេសរុស្ស៊ី៖ ស្ថិតនៅក្នុងទ្វីបអាស៊ី និងអ៊ឺរ៉ុប មានចំនួន ៣៣ភ្នំភ្លើងដែលនឹងផ្ទុះ។
៥. ប្រទេសឈីលី៖ ស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង មានចំនួន ១៩ភ្នំភ្លើងដែលនឹងផ្ទុះ។
៦. ប្រទេសប៉ាពួញូហ្គីណេ៖ ស្ថិតនៅក្នុងទ្វីបអូសេអានី មានចំនួន ១៥ភ្នំភ្លើងដែលនឹងផ្ទុះ។
៧. ប្រទេសអេសក្វាឌ័រ៖ ស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង មានចំនួន ១១ភ្នំភ្លើងដែលនឹងផ្ទុះ។
៨. ប្រទេសតុងហ្គា៖ ស្ថិតនៅក្នុងទ្វីបអូសេអានី មានចំនួន ១១ភ្នំភ្លើងដែលនឹងផ្ទុះ។
៩. ប្រទេសអ៊ីស្លង់៖ ស្ថិតនៅក្នុងទ្វីបអ៊ឺរ៉ុប មានចំនួន ៩ភ្នំភ្លើងដែលនឹងផ្ទុះ។
១០. ប្រទេសបារាំង៖ ស្ថិតនៅក្នុងទ្វីបអ៊ឺរ៉ុប មានចំនួន ៩ភ្នំភ្លើងដែលនឹងផ្ទុះ៕ Source: Sabay