កីឡា

ចំនួនអ្នកស្លាប់ កើនឡើងដល់ ១៣១នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅកីឡដ្ឋានបាល់ទាត់ឥណ្ឌូនេស៊ី

ហ្សាការតា៖ ប៉ូលិសឥណ្ឌូនេស៊ី បានបញ្ជាក់កាលពីថ្ងៃពុធថា មនុស្សសរុបចំនួន ១៣១ នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នា កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការប្រកួតបាល់ទាត់មួយ នៅខេត្ត East Java របស់ប្រទេសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

មុននេះប៉ូលីសបានបន្តថា ចំនួនអ្នកស្លាប់នៅក្នុងសោកនាដកម្ម គិតត្រឹមថ្ងៃអង្គារគឺ ១២៥នាក់ ទោះបីជាអ្នកគាំទ្រក្លិបបាល់ទាត់ Arema Malang បានអះអាងថាចំនួនអ្នកស្លាប់ អាចខ្ពស់ជាងនេះក៏ដោយ។ អ្នកនាំពាក្យប៉ូលិសជាតិលោក Dedi Prasetyo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប៉ូលីសបានធ្វើការត្រួតពិនិត្យបន្ថែមទៀត ជាមួយនឹងអង្គភាពកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយសារគ្រោះមហន្តរាយ (DVI) ភ្នាក់ងារសុខភាពក្នុងតំបន់ និងមន្ទីរពេទ្យ។

លោក Prasetyo បានបន្តថា ជនរងគ្រោះមួយចំនួន ទំនងជាមិនត្រូវបាននាំទៅមន្ទីរពេទ្យទេ ខណៈក្រុមមន្រ្តីគ្រាន់តែកំណត់អត្តសញ្ញាណ អ្នកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ការរត់ជាន់គ្នាបានកើតឡើង កាលពីល្ងាចថ្ងៃសៅរ៍នៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malaang បន្ទាប់ពីក្លិប Arema Malang បានចាញ់ Persebaya Surabaya នៃការប្រកួតលីកឥណ្ឌូនេស៊ី។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានមកដល់ទីក្រុង Malang កាលពីថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចមួយ បន្ទាប់ពីយុទ្ធសាស្ត្រនេះ បានក្លាយទៅជាគ្រោះមហន្តរាយ កីឡដ្ឋានដ៏អាក្រក់បំផុតមួយ របស់ពិភពលោក។ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្កើតក្រុមស្វែងរកការពិតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top