ព័ត៌មានអន្តរជាតិ

បេឡារុស្ស ចោទអ៊ុយក្រែន មានបំណងរៀបចំផែនការវាយប្រហារទឹកដីរបស់ខ្លួន ក្រោយស្ពានព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបានបំផ្លាញចោល 

គៀវ៖ លោក Anatoly Lappo ប្រធានគណៈកម្មាធិការព្រំដែនរដ្ឋនៃប្រទេសបេឡារុស្សបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានបំផ្លាញស្ពានស្ទើរតែស្រុង និងជីកយកផ្លូវនៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស។ ទីក្រុងមីនស៍ បានចោទប្រកាន់ទីក្រុងគៀវ ពីបទរៀបចំផែនការវាយប្រហារលើទឹកដីរបស់ខ្លួន។

លោក Lappo បានប្រាប់ទូរទស្សន៍បេឡារុស្ស យោងតាមទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីថា “សព្វថ្ងៃនេះ ស្ពានព្រំដែនស្ទើរតែទាំងអស់ត្រូវបានបំផ្ទុះ ហើយផ្លូវព្រំដែនរថយន្ត និងផ្លូវដែកត្រូវបានជីកកកាយទាំងស្រុង”។

លោក Lappo បានលើកឡើងថា កងកម្លាំងអ៊ុយក្រែនបានពង្រឹងព្រំដែន ដល់កម្រិតដែលពួកគេបានដាក់មីនប្រឆាំងរថក្រោះជាបីជួរនៅតាមដងផ្លូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT។

លោក Lappo បាន​អះអាង​ថា កងទ័ព​ដែល​ក្រុង​គៀវ​បាន​បញ្ជូន​ទៅ​ព្រំដែន​គឺ មិន​មែន​ជា​ឆ្មាំ​ព្រំដែន។ លោក​បាន​បន្ថែម​ថា ឦយើង​ស្ថិត​នៅ​ក្រោម​សម្ពាធ ពួកគេ​កំពុង​តម្រង់​ទៅ​ឆ្មាំ​ព្រំដែន​របស់​យើង ជួនកាល​ពួកគេ​បាញ់​លើ​អាកាស ការ​ឈ្លបយកការណ៍​តាម​អាកាស​ជាប់​ជានិច្ច​កំពុង​ត្រូវ​បាន​អនុវត្ត”។

មួយ​ថ្ងៃ​មុន​ព័ត៌មាន​នេះ​បាន​បែកធ្លាយ ក្រសួងការបរទេស​អ៊ុយក្រែន​បាន​អះអាងថា ឯកអគ្គរដ្ឋទូត​របស់ខ្លួន​ប្រចាំ​ប្រទេស​បេឡារុស្ស ត្រូវបាន​កោះហៅ​ទៅកាន់​ក្រសួងការបរទេស​បេឡារុស្សហើយ​បាន​ប្រគល់​កំណត់​ត្រា​ផ្លូវការ​មួយ​ដោយ​ថា “អ៊ុយក្រែន​គ្រោង​នឹង​ធ្វើ​កូដកម្ម​លើ​ទឹកដី​បេឡារុស្ស”។

ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា ខ្លួន “ច្រានចោលទាំងស្រុង” ការចោទប្រកាន់នេះ ដោយបន្ថែមថា វាអាចជាផ្នែកនៃផែនការរបស់រុស្ស៊ី ដើម្បី “រៀបចំការបង្កហេតុ និងចោទប្រកាន់បន្ថែមទៀត” ប្រឆាំងនឹងក្រុងគៀវ។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko បានចោទប្រកាន់អ៊ុយក្រែនថា បានប្រមូលផ្តុំទាហានរាប់ម៉ឺននាក់នៅជិតព្រំដែន ខណៈដែលលោក Lukashenko បានអនុញ្ញាតឱ្យទាហានរុស្ស៊ី ចូលអ៊ុយក្រែនពីទឹកដីរបស់ខ្លួននៅដើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោកបានឲ្យដឹងកាលពីសប្តាហ៍មុនថា តួនាទីរបស់បេឡារុស្ស ក្នុងជម្លោះត្រូវបានកំណត់ ចំពោះការការពារខ្លួន និងបដិសេធអ៊ុយក្រែន នូវសមត្ថភាពក្នុងការ “បាញ់ជនជាតិរុស្ស៊ីពីក្រោយខ្នង ពីទឹកដីនៃប្រទេសបេឡារុស្ស៕ប្រែសម្រួល ឈូក បូរ៉ា


Most Popular

To Top