ឌូបៃ ៖ ជាមួយនឹងកញ្ចប់ការ ប្រកួតដ៏អស្ចារ្យលក់ ក្នុងតម្លៃរាប់ពាន់ដុល្លារ និងសណ្ឋាគារលំដាប់ផ្កាយ៥ កំពុងធ្វើពាណិជ្ជកម្ម យ៉ាងរហ័ស ភាពស្រឡូន នៃអាវក្រោះដ៏អស្ចារ្យ បានគ្របដណ្តប់ការ ប្រកួតបាល់ទាត់ពិភពលោក របស់ប្រទេសកាតា ទោះបីជាមានឫសគល់ នៃវណ្ណៈកម្មករក៏ដោយ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ភាពទាក់ទាញ សម្រាប់ភាព ប្រណីត នៅរដ្ឋឈូងសមុទ្រ ដែលសម្បូរទៅ ដោយ ថាមពលមានផលិតផល ក្នុងស្រុកសរុបខ្ពស់បំផុត របស់ពិភពលោក មួយនេះ បានផ្ទុះឡើងនៅលើការប្រកួត ដែលមានតម្លៃថ្លៃ មិនធម្មតា សម្រាប់មហាជន ។ ប្រសិនបើអ្នកអាចចាប់ផ្តើមតម្លៃ ៤,៩៥០ដុល្លារ សម្រាប់សំបុត្រ VIP ការប្រកួតជាក្រុម អ្នកអាចរីករាយជាមួយភេសជ្ជៈ អាហារ ៦ប្រកួត និងការកម្សាន្ត នៅកន្លែងអង្គុយមើល ខ្សែពាក់កណ្តាលនៅកីឡដ្ឋាន Lusail ភាគខាងជើង នៃទីក្រុងដូហា ។
អ្នកដែលមានថវិកា គ្មានបាតនៅក្នុងតំបន់សម្បូរធនធាន ក៏មានជម្រើសកន្លែងស្នាក់នៅ ដ៏គួរឲ្យទាក់ទាញផងដែរ ដោយគេហទំព័រភាគីទី៣ ផ្តល់ជូនបន្ទប់សណ្ឋាគារតម្លៃ ៤,000 ដុល្លារ ក្នុងមួយយប់ និង ២៦,000 ដុល្លារ ដោយមានការស្នាក់នៅ អប្បបរមា ៣០ យប់ ។
ជម្រើសថោកជាងនេះ រួមមានគ្រែដែកនៅក្នុងបន្ទប់រួម នៅពាក់កណ្តាលវាលខ្សាច់ ក្បែររដ្ឋធានីតម្លៃ ៨៤ ដុល្លារក្នុងមួយយប់ ឬការស្នាក់នៅលើនាវា កម្សាន្តចូលចតពី ១៧៩ ដុល្លារទៅ ៨00 ដុល្លារ ។ ហ្វូងមនុស្សនៅពហុកីឡដ្ឋាន នឹងរាប់បញ្ចូលទាំងពលករ ចំណាកស្រុករបស់ប្រទេសកាតា ត្រូវបានផ្តល់ជូនសំបុត្រ មួយចំនួនក្នុងតម្លៃ១១ ដុល្លារ ដើម្បីទស្សនាកីឡា ដែលជាកីឡាករ និងអ្នកគាំទ្រ ស្នូលពាក់អាវពណ៌ខៀវ ។
យោងតាមលោក Ronan Evain នាយកប្រតិបត្តិ នៃអ្នកគាំទ្រ បាល់ទាត់អឺរ៉ុបថា ការទទួលខុសត្រូវលើបទពិសោធន៍ បុព្វលាភបានធ្វើឲ្យអ្នកគាំទ្រ មួយចំនួនត្រជាក់ចិត្ត ។ លោគ Evain បានប្រាប់ AFP ថា វាច្បាស់ណាស់ថា យើងមានការផ្តោតទៅលើប្រភេទ នៃទេសចរណ៍បុព្វលាភ ប៉ុន្តែភាគច្រើនទៅលេង World Cup គឺជាវណ្ណៈកណ្តាល។ ពួកគេមិនមែនជាមនុស្ស អាចមានលទ្ធភាពស្នាក់នៅលើនាវា ទេសចរណ៍តម្លៃ ៥,000 ដុល្លារក្នុងមួយសប្តាហ៍នោះទេ ។
អ្នកគាំទ្រជាច្រើននឹងស្នាក់នៅ កន្លែងផ្សេងទៀតក្នុងឈូងសមុទ្រ ហើយជិញយន្តហោះ តាមប៉ាន់ស្មានពី ១00 ទៅ ២00 ជើងហោះហើរក្នុងការប្រកួត World Cup ក្នុងមួយថ្ងៃពីប្រទេសអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងអូម៉ង់ ៕