អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ហ្គេមសង្រ្គាមមានអ្នកលេងច្រើនរចនាប័ទ្ម Call Of Duty ត្រូវបានរកឃើញថា នឹងក្លាយជាគន្លឹះញឹកញាប់បំផុត សម្រាប់ការដាច់ភ្លើង និងអាចជាសញ្ញាដំបូង នៃលក្ខខណ្ឌគ្រោះថ្នាក់ ដែលអ្នកលេងហ្គេមមួយចំនួនបានស្លាប់រួចទៅហើយ។
របាយការណ៍វិទ្យាសាស្ត្របានរកឃើញថា ការលេងហ្គេមវីដេអូ អាចបណ្តាលឲ្យគាំងបេះដូង គម្រាមកំហែងដល់អាយុជីវិតចំពោះកុមារមានស្ថានភាពបេះដូង ដែលមិនអាចធ្វើរោគវិនិច្ឆ័យបាន។ អ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានរកឃើញគំរូមិនធម្មតាមួយ ប៉ុន្តែខុសប្លែកគ្នា ក្នុងចំណោមកុមារបាត់បង់ស្មារតី ពេលកំពុងលេងហ្គេមអេឡិចត្រូនិច។
ពួកគេបានព្រមានថា ហ្គេមសង្គ្រាមអ្នកលេងច្រើនរចនាប័ទ្ម Call Of Duty គឺជាការគន្លឹះញឹកញាប់បំផុត សម្រាប់វគ្គបែបនេះ។ របាយការណ៍បានចុះផ្សាយក្នុងព្រឹត្តិបត្រ Heart Rhythm អ្នកវិទ្យាសាស្ត្របានជំរុញឪពុកម្តាយ ឲ្យយកកុមារមានបញ្ហាដាច់សរសៃឈាមខួរក្បាល ទៅជួបគ្រូពេទ្យឯកទេសបេះដូង។
លោកវេជ្ជបណ្ឌិត Claire M Lawley អ្នកដឹកនាំការស៊ើបអង្កេត និងជាអ្នកឯកទេសបាននិយាយថា វីដេអូហ្គេមអាចតំណាងឲ្យហានិភ័យធ្ងន់ធ្ងរ ដល់កុមារមួយចំនួនមានលក្ខខណ្ឌ រអាក់រអួនពួកគេអាចនឹងស្លាប់ ចំពោះអ្នកជំងឺមានជំងឺចង្វាក់បេះដូង ប៉ុន្តែជារឿយៗមិនត្រូវបានទទួលស្គាល់ពីមុនមក។
កុមារដែលបាត់បង់ស្មារតីភ្លាមៗ ក្នុងពេលលេងហ្គេមអេឡិចត្រូនិច គួរតែត្រូវបានវាយតម្លៃ ដោយអ្នកឯកទេសបេះដូង ព្រោះនេះអាចជាសញ្ញាដំបូងនៃបញ្ហាបេះដូងធ្ងន់ធ្ងរ៕