ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនទេសចរណ៍ អវកាសដឹកអ្នកដំណើរ ជាមួយប៉េងប៉ោង ទៅកាន់លំហនាឆ្នាំ២០២៥

ទីក្រុងម៉ាឌ្រីដ ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនទេសចរណ៍ អវកាសមួយនឹងឲ្យអ្នកដំណើរ ជិះប៉េងប៉ោងដើម្បីផ្លាស់ប្តូរជីវិត ទៅគែម នៃលំហចាប់ពីឆ្នាំ ២០២៥2 ដែលមានតម្លៃសំបុត្រត្រឹមតែ ២00,000 ដុល្លារប៉ុណ្ណោះ ។

ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុងម៉ាឌ្រីដ គឺ ក្រុមហ៊ុន Halo Space គ្រោងនឹងផ្តល់ ជូននូវការហោះហើរ ពាណិជ្ជកម្មចំណុចសូន្យ របស់ខ្លួននៅលើ យន្តរាងជារង្វង់ ដ៏ទាន់សម័យភ្ជាប់ទៅនឹង ប៉េងប៉ោងបំប៉ោង ។ យន្តនេះអាចនឹងផ្ទុក អ្នកដំណើរបាន៨នាក់ បូករួមទាំងអ្នកបើកបរ ម្នាក់ក្នុងការធ្វើដំណើរមួយ មានបង្អួចបែប Panoramic ធ្វើឲ្យយើងអាចទស្សនាទិដ្ឋភាព ៣៦០ដឺក្រេនៃផែនដី ខណៈស្ថិតនៅរយៈកម្ពស់រហូតដល់ ៤០ គីឡូម៉ែត្រ ។

ក្រុមហ៊ុនបានប្រកាសថា Halo Space នឹងធ្វើការហោះហើរ សាកល្បង លើកដំបូងរបស់ខ្លួន នៃគំរូដើមនៃយានអវកាស របស់ខ្លួននៅប្រទេសឥណ្ឌាក្នុងខែធ្នូ ។ នៅពេលវាបញ្ចប់ការ សាកល្បង ដោយជោគជ័យ ក្រុមហ៊ុននឹងចាប់ផ្តើមជើងហោះហើរ ពាណិជ្ជកម្មរបស់ខ្លួននៅឆ្នាំ ២០២៥ ហើយក្រោយមកគ្រោង នឹងដំឡើងមូលដ្ឋានហោះហើរនៅក្នុងទ្វីបចំនួន ៤ ។

ចាប់ពីឆ្នាំ ២០២៩ វានឹងធ្វើឲ្យការធ្វើដំណើរ ពាណិជ្ជកម្មសរុបចំនួន ៤០០ ជាមួយនឹងអ្នកដំណើរ ៣,000 នាក់ក្នុងមួយឆ្នាំ ដែលមានតម្លៃចន្លោះពី ១00,000 ទៅ ២00,000 អឺរ៉ូក្នុងមួយសំបុត្រ (៩៨,000 ដល់ ១៩៦,000ដុល្លារ) ។ ក្រុមហ៊ុនអះអាងថា អតិថិជននឹងអាចមើលឃើញ រាងកោងរបស់ផែនដីរយៈពេលពី ៤ ទៅ ៦ ម៉ោងដែលជាបទពិសោធ ។

លោក Carlos Mira នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Halo Space មានប្រសាសន៍ថា ក្នុងរយៈពេល ១២ ខែកន្លងមកនេះ យើងបានធ្វើការជាមួយ ក្រុមហ៊ុនល្អបំផុត និងមានបទពិសោធន៍ ច្រើនបំផុតលើឧស្សាហកម្មអវកាស ដើម្បីប្រើប្រាស់បច្ចេកវិទ្យា ដែលមានស្រាប់បង្ហាញឲ្យឃើញ និងសុវត្ថិភាព ។

Most Popular

To Top