ព័ត៌មានអន្តរជាតិ

រថយន្តហោះ មិនគួរឲ្យជឿអាចបង្វិល ៩០ ដឺក្រេផ្លាស់ប្តូរពីការហោះហើរ ឡើងលើទៅជើងហោះហើរទៅមុខ និងដាក់លក់រយៈពេលត្រឹមតែ ៣ឆ្នាំ

អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា គំនិតនៃរថយន្តហោះតម្លៃ ៣00,000 ដុល្លារមិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែក្រុមហ៊ុនអាមេរិកដែលមាន មហិច្ឆតាមួយកំពុងសម្រេចចិត្តថា ជាអ្នកដំបូងគេដែលនាំវា ទៅកាន់ទីផ្សារក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។

រថយន្ត Alef Model A បង្កើតឡើងដោយ Alef Aeronautics នៅ San Mateo រដ្ឋកាលីហ្វ័រញ៉ា គឺជារថយន្តអគ្គិសនីពេញលេញ ជាមួយនឹងតួស្រោបដោយសំណាញ់ ដែលលាក់បាំងនូវម៉ាស៊ីនចំនួន៨។ កង្ហារទាំងនេះជំនួសម៉ូទ័រ រថយន្តបែបបុរាណ អនុញ្ញាតឲ្យវាហោះត្រង់ ឡើងលើអាកាសពីផ្លូវធម្មតា ដោយមិនចាំបាច់មានចន្លោះផ្លូវរត់ឡើយ។

ពេលហោះឡើង វាផ្អៀង ៩០ ដឺក្រេដើម្បីឲ្យកំពូលរថយន្តបែរមុខទៅមុខ បន្ទាប់មកបន្តហោះកាត់ អាកាសក្នុងល្បឿនកំពូល។ ទន្ទឹមនឹងនោះ អ្នកដំណើរម្នាក់នៅចំកណ្តាល រថយន្តដោយផ្ទុកមនុស្ស២នាក់ បានបង្វិលលើអ័ក្ស ដូច្នេះអ្នកដំណើរអាច ប្រឈមមុខនឹងការហោះហើរ។

លោក Jim Dukhovny ស្ថាបនិកក្រុមហ៊ុន Alef Aeronautics បាននិយាយថា រថយន្តនេះនឹងមានតម្លៃ ៣00,000ដុល្លារ ហើយការផលិត និងការចែកចាយដំបូងអាចចាប់ផ្តើមនៅឆ្នាំ ២០២៥។ រថយន្តទើបនឹងបង្ហាញខ្លួន នៅព្រឹត្តិការណ៍សារព័ត៌មានមួយនៅ San Mateo រដ្ឋកាលីហ្វ័រញ៉ា មានចម្ងាយបើកបរ ៣២២ គីឡូម៉ែត្រ និងចម្ងាយហោះហើរបាន ១៦០គីឡូម៉ែត្រ ។ ក្រុមហ៊ុននៅមិនទាន់បង្ហាញរូបភាព នៃការហោះហើរសាកល្បងនៅឡើយទេ។
លោក Dukhovny បានពណ៌នា Alef Model A ថា ជារថយន្តហោះពិតប្រាកដ ដំបូងគេរបស់ពិភពលោក ព្រោះវាអាចបើកបរនៅលើផ្លូវធម្មតា ហើយវាមិនចាំបាច់ហោះចេញពី តំបន់ដែលបានកំណត់ពិសេស ដូចជាព្រលានយន្តហោះនោះទេ។

លោកបានប្រាប់ BBCបានប្រាប់ឲ្យដឹងថា រថយន្តហោះត្រូវតែជាឡាន មានន័យថា វាអាចបើកបរលើផ្លូវធម្មតា ចតក្នុងចំណតធម្មតា ហើយវាក៏គួរតែមានការ ហោះឡើងបញ្ឈរផងដែរ ៕

ដោយ៖ លី ភីលីព

Most Popular

To Top