កីឡា

បិទសិក្ខាសាលា ការរៀបចំចងក្រង ទិន្នន័យតេស្ត កាយសម្បទាអាស៊ាន នៅគ្រឹះស្ថានសិក្សា ចំណេះទូទៅ និងឧត្តមសិក្សា

ភ្នំពេញ ៖ លោក ដួង មាសចំរើន អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក បឹង គីមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និង កីឡាសិស្ស និស្សិតនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសបើក សិក្ខាសាលា ស្តីពីការរៀបចំចងក្រង ទិន្នន័យតេស្តកាយសម្បទាអាស៊ាន ពីអាយុ៧ ដល់២៤ឆ្នាំ នៅគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្តមសិក្សា ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត ។

លោក បឹង គីមតោ បាននិយាយថា អង្គសិក្ខាសាលាត្រូវបាន ចាប់ផ្តើមពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ត្រូវបានបញ្ចប់ជាផ្លូវការ នាថ្ងៃនេះ ។ អង្គសិក្ខាសាលាបានផ្ដោតទៅលើទ្រឹស្តី និងការអនុវត្តជាក់ស្ដែង របស់សិក្ខាកាម និងគូ ឧទ្ទេសលើ ការវាស់កម្ពស់ ការថ្លឹងទម្ងន់ ការអង្គុយឱនទៅមុខ ការទាញសរសៃ ការអាវ៉ង់ ការដើរ និង ការការរត់។ ឆ្លងតាមសិក្ខាសាលានេះ បានបង្ហាញឲ្យឃើញថា សិក្ខាកាមទាំងអស់ បានប្រឹងប្រែងយកចិត្ត ទុកដាក់ក្នុងការ ទទួលយកនូវ ចំណេះដឹងលើ “ការរៀបចំចងក្រង ទិន្នន័យតេស្ត កាយសម្បទាអាស៊ាន” ពីគ្រូឧទ្ទេស សម្រាប់ផ្ទេរបន្ត ទៅកាន់បុគ្គលិកអប់រំ នៅមូលដ្ឋានរបស់ខ្លួនបន្តទៀត ក្នុងគោល បំណងពង្រីកនូវ វិសាលភាព នៃការធ្វើតេស្តិ៍កាយសម្បទា ការចងក្រងទិន្នន័យតេស្តិ៍ ការសម្បទានេះ ឲ្យបានកាន់តែទូលំទូលាយ ។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ការរៀបចំចងក្រងទិន្នន័យតស្ដ កាយសម្បទាអាស៊ានពីអាយុ៧ ដល់២៤ឆ្នាំ នៅគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្តមសិក្សាដែលមានសិក្ខាកាមមកពី មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ នាពេលនេះ ។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរដ៍ស្មោះ ចំពោះនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានរៀបចំឲ្យមានវគ្គនេះឡើង ដើម្បីផ្សព្វផ្សាយ ដល់មន្ត្រីទទួលបន្ទុកការងារ អប់រំកាយ និងកីឡាថ្នាក់ក្រោមជាតិ ឱ្យយល់ពីគុណតម្លៃ នៃមុខវិជ្ជាអប់រំកាយ និងកីឡា និងការងាររៀបចំចងក្រង តេស្តិ៍កាយសម្បទាអាស៊ាន ឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារបស់អាស៊ន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងគ្រប់ជ្រុងជ្រោយ នៅតាមគ្រឹះស្ថានសិក្សា ទាំង៣កម្រិត។

លោកបានបន្តថា ក្រសួងរៀបចំវគ្គសិក្ខាសាលានេះ តែមួយលើកគត់ដល់ថ្នាក់ក្រោមជាតិ ដោយមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត បន្តពីក្រសួងឲ្យមាន ប្រសិទ្ធភាពខ្ពស់ ជ្រើសរើសគ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត ដោយជ្រើសរើសចេញពីសាលាកម្រងមួយ ដែលនាយក នាយិកាមានការគ្រប់គ្រងល្អទទួលខុសត្រូវខ្ពស់លើការងារអប់រំកាយ និងកីឡា ព្រមទាំងគ្រូគ្រប់កម្រិត ដែល មានឧបនិស្ស័យមកបំប៉ន ដើម្បីក្លាយជាគ្រូឧទ្ទេស ថ្នាក់ក្រុង ស្រុករបស់ខ្លួន ។

គ្រូឧទ្ទេសមុខវិជ្ជាអប់រំកាយ និងកីឡាថ្នាក់ក្រុង ស្រុក ខណ្ឌមានភារកិច្ចបង្រៀនបន្តទៅសាលា កម្រងដែលមាននៅក្នុងក្រុង ស្រុក ខណ្ឌរបស់ខ្លួន ដោយឲ្យពួកគាត់ក្លាយជាគ្រូឧទ្ទេសថ្នាក់កម្រង បន្ទាប់ មកពួកគាត់យកចំណេះដឹងនេះ ទៅបង្រៀនដល់លោកគ្រូ អ្នកគ្រូនៅសាលាកម្រងរបស់គាត់ផ្ទាល់៕

Most Popular

To Top