អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp ត្រូវបានសមាគមបាល់ទាត់អង់គ្លេស ផាកពិន័យចំនួន ៣ម៉ឺនផោន ពាក់ព័ន្ធនឹងរឿង បង្ហាញអាកប្បកិរិយាមិនសមរម្យ កាលពីប្រកួតប៉ះនឹងក្លឹប Manchester City នៅក្នុងខែតុលានេះ ។
នៅពេលនោះដែរ ក្លឹប Liverpool បានឈ្នះ Man City ប៉ុន្តែលោក Klopp ទទួលបានកាតក្រហម ដោយសារតែលោកបញ្ចេញកំហឹង ដាក់មន្ត្រីជំនួយការអាជ្ញាកណ្ដាល ។
លោក Klopp នៅពេលនោះបានធ្វើការសុំទោស ចំពោះទង្វើសកម្មភាពរបស់ខ្លួន។
យ៉ាងណាមិញ ខាងក្លឹប Liverpool មានសិទ្ធិតវ៉ា នឹងការសម្រេចចិត្តមួយនេះ៕