សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្សចំនួន១៤៩នាក់បាតបង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាមួយ នៅគ្រាដែលក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ប្រារព្ធពិធីបុណ្យ Halloween បានលោតចូលទៅក្នុងផ្លូវលំមួយ ក្នុងតំបន់កម្សាន្តនាពេលរាត្រី នៃរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃសៅរ៍ ។
លោក Choi Sung-beom ប្រធានស្ថានីយ៍ពន្លត់អគ្គីភ័យ Yongsan បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយនៅកន្លែងកើតហេតុថា មនុស្ស១៥០នាក់ទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្នុងសង្កាត់ Itaewon ទីក្រុងសេអ៊ូល ។
មន្ត្រីដដែលនេះបានឲ្យដឹងថា អ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងទទួលការព្យាបាលបន្ទាន់ ។
វាគឺជាព្រឹត្តិការណ៍ Halloween លើកដំបូងនៅក្នុងទីក្រុងសេអ៊ូល ក្នុងរយៈពេល៣ឆ្នាំបន្ទាប់ពីប្រទេសនេះ បានដកការរឹតត្បិត ជំងឺកូវីដ-១៩ និងការនៅពីគម្លាតសង្គម ។ អ្នកចូលរួមក្នុងពិធីជប់លៀងជាច្រើនបានពាក់ម៉ាស់ និងស្លៀកសំលៀកបំពាក់ ពិធីបុណ្យ Halloween ។
សាក្សីខ្លះបានពណ៌នាថា ក្រុមមនុស្សកាន់តែមានភាពច្របូកច្របល់ និងតក់ស្លុត ខណៈដែលល្ងាចកាន់តែជ្រៅ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ។
លោក Choi បានលើកឡើងថា “មនុស្សមួយចំនួនបានធ្លាក់ចុះក្នុងអំឡុងពេលពិធីបុណ្យ Halloween ហើយយើងមានចំនួនអ្នកស្លាប់បាត់បង់ជីវិតយ៉ាងច្រើននាក់” ។ អ្នកស្លាប់ជាច្រើននាក់ នៅជិតក្លឹបរាត្រីមួយ ។
លោក Choi បានលើកឡើងថា ជនរងគ្រោះជាច្រើននាក់ជាស្ត្រីអាយុ២០ឆ្នាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា