សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រយំស្ទើរគាំងចំពោះការស្លាប់ Lee Ji Han លះបង់ជីវិតក្នុងវ័យ២៤ឆ្នាំ ជួយសង្រ្គោះក្មេងស្រីម្នាក់

តារាចម្រៀងកូរ៉េ វ័យ២៤ឆ្នាំ Lee Ji Han បានទទួលរណៈភាពទាំងក្មេងវ័យ នៅក្នុងព្រឹតិ្តការណ៍ អបអរទិវាបុណ្យ Halloween នៅតំបន់ Itaewon ប្រទេសកូរ៉េបង្ករឱ្យមានការភ្ញាក់ផ្អើល និងភ័យរន្ធត់យ៉ាងខ្លាំង។

យោងតាមព័ត៌មានបរទេសបានរាយការណ៍តាមរយៈគណនីសាក្សីនៅក្នុងសោកនាដកម្មរត់ជាន់គ្នានៅ Itaewon អំឡុងពេលព្យាយាមរត់ចេញពីហ្វូងមនុស្ស Lee Ji Han បានឃើញក្មេងស្រីតូច ម្នាក់ដួល តារារូបនេះបានព្យាយាមជួយក្មេងស្រី ប៉ុន្តែខ្លួនឯងបានជួបឧបទ្ទវហេតុជាប់គាំង ហើយបានស្លាប់នៅទីនោះតែម្ដង

ឪពុកម្តាយរបស់ក្មេងស្រីនេះ បានថ្លែងអំណរគុណ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់តារាចម្រៀង ដែលបានទទួលមរណភាព។ មូលហេតុនៃការស្លាប់របស់ Lee Ji Han កំពុងត្រូវបានគេពិភាក្សាជាច្រើននៅលើបណ្ដាញសង្គមកូរ៉េ។

ទន្ទឹងនឹងនេះទស្សនិកជនជាច្រើនបានសម្តែងការសោកសៅ និងសរសើរចំពោះទង្វើដ៏ក្លាហានរបស់ **Lee Ji Han ** លះបង់ខ្លួនឯងដើម្បីអ្នកដទៃ មានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ ហើយកំពុងចាប់ផ្តើមអាជីពសិល្បៈផងដែរ។

យ៉ាងណាមិញ មុនពេលស្លាប់ Lee Ji Han ទើបតែថតរឿង ” Gye Jeol” បានពាក់កណ្ដាល ដែលផលិតដោយ MBC ដូច្នេះឈុតឆាករបស់ Lee Ji Han ក្នុងរឿងមិនទាន់បានបញ្ចប់នឹងត្រូវរកតួមកជំនួស។ យ៉ាងណាក៏ដោយ ខាងក្រុមការងារនៅមិនទាន់សម្រេចចិត្តលើការជំនួសតារារូបនេះនៅឡើយទេ៕

Most Popular

To Top