ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិថា យោធាអង់គ្លេស​ មិនមានអ្នកបើកបរយន្តហោះចម្បាំង F-35 គ្រប់គ្រាន់

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បាននិយាយកាលពីថ្ងៃអង្គារថា យោធាចក្រភពអង់គ្លេស មិនមានអ្នកបើកបរគ្រប់គ្រាន់ ដើម្បីប្រតិបត្តិការយន្តហោះចម្បាំង F-35 ទំនើបរបស់ខ្លួន ដោយសារតែបញ្ហាហ្វឹកហ្វឺន ក្នុងពេលដែលចក្រភពអង់គ្លេសមានយន្តហោះចម្បាំងជាច្រើនគ្រឿង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ House of Lords លោក Wallace បានទទួលស្គាល់ថា ការគ្រប់គ្រងយន្តហោះ F-35 ទាំងអស់ “ពិតជាមានបញ្ហាប្រឈម”។ ដោយពន្យល់ពីមូលហេតុ លោកបានកត់សម្គាល់ថា ការហ្វឹកហ្វឺនហោះហើរ ត្រូវបានញាំញីដោយការពន្យារពេល ដោយអាកាសយានិកត្រូវរង់ចាំរហូតដល់ ៨ឆ្នាំ មុនពេលបំពេញតម្រូវការ ក្នុងប្រតិបត្តិការយន្តហោះចម្បាំងទំនើបៗ ជំនួសឲ្យពេលវេលាគោលដៅពី ២ ទៅ ៣ ឆ្នាំ។

លោក​បាន​និយាយថា “បំពង់​សាកល្បង​របស់​ពិឡុតរបស់យើង​ មិន​ស្ថិត​នៅ​កន្លែង​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ”។ យោងតាម Wallace កត្តាមួយទៀតគឺថា F-35s គឺថ្មីណាស់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top