ព័ត៌មានអន្តរជាតិ

COP27 ៖ ការប្រែប្រួល អាកាសធាតុ ត្រូវបានហ៊ុមព័ទ្ធ ជាការប្រយុទ្ធ ដើម្បីរស់រានមានជីវិត

អេហ្ស៊ីប ៖ មេដឹកនាំពិភពលោក និងអ្នកការទូត បានកំណត់ការ ប្រយុទ្ធប្រឆាំង នឹងការឡើង កម្ដៅផែនដី ជាសមរភូមិ សម្រាប់ការរស់រានមានជីវិត របស់មនុស្ស នៅពេលសុន្ទរកថា បើកនៅកិច្ចប្រជុំកំពូល អាកាសធាតុ COP27 នៅប្រទេស អេហ្ស៊ីប កាលពីថ្ងៃចន្ទ ដោយប្រមុខអង្គការ សហប្រជាជាតិ បានប្រកាសពីការខ្វះខាតវឌ្ឍនភាព រហូតមកដល់ពេលនេះ បានធ្វើឲ្យពិភពលោកបានពន្លឿន ដំណើរការ ” ផ្លូវទៅឋាននរក “យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

សារដ៏ស្រឡះត្រូវបានបន្ទរ ដោយប្រមុខ នៃប្រជាជាតិអាហ្វ្រិក អឺរ៉ុប និងមជ្ឈិមបូព៌ាដូចគ្នា បានបង្កើតជាសំឡេងបន្ទាន់ នៅពេលរដ្ឋាភិបាល បានចាប់ផ្តើមកិច្ចពិភាក្សា ២សប្តាហ៍ នៅទីក្រុងរមណីយដ្ឋាន មាត់ សមុទ្រ Sharm el-Sheikh ដើម្បីរកវិធីទប់ស្កាត់ ការប្រែប្រួល អាកាសធាតុដ៏អាក្រក់បំផុត ។ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក Antonio Guterres បានប្រាប់ក្រុមប្រតិភូ ដោយជំរុញឲ្យពួកគេពន្លឿន ការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីល និងការផ្តល់មូលនិធិលឿន ទៅកាន់ប្រទេសក្រីក្រ កំពុងតស៊ូក្រោមឥទ្ធិពល អាកាសធាតុបានកើតឡើង រួចហើយថា មនុស្សជាតិមានជម្រើសមួយ ៖ សហការ ឬវិនាស” ។

ទោះបីជាមានការ ពិភាក្សា អំពីអាកាសធាតុ ជាច្រើនទសវត្សរ៍មកទល់ពេលនេះក៏ដោយ ប្រទេសនានាបានបរាជ័យ ក្នុងការកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល ហើយការសន្យា របស់ពួកគេដើម្បីធ្វើដូច្នេះនៅពេលអនាគត មិនគ្រប់គ្រាន់ ដើម្បីរក្សាអាកាសធាតុពីការឡើង កម្ដៅដល់កម្រិតមួយ អ្នកវិទ្យាសាស្ត្រនិយាយថា នឹងជាមហន្តរាយ ។

លោក Guterres បាននិយាយថា សង្គ្រាមដីគោកនៅអឺរ៉ុប ការធ្វើឲ្យទំនាក់ទំនងការទូត កាន់តែយ៉ាប់យ៉ឺនរវាងប្រទេសកំពូលៗ របស់សហរដ្ឋអាមេរិក និងប្រទេសចិន អតិផរណាកើនឡើង និងការផ្គត់ផ្គង់ ថាមពលដ៏តឹងតែងគំរាមកំហែង ដល់ការរំខានដល់ប្រទេសនានា ឲ្យឆ្ងាយពីការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ។

លោកបានបន្តថា ការបំភាយឧស្ម័ន ផ្ទះកញ្ចក់នៅតែបន្តកើនឡើង សីតុណ្ហភាពសកលនៅតែបន្តកើនឡើង ហើយភពផែនដី របស់យើងកំពុងខិតជិត ដល់ចំណុចកំពូលនឹងធ្វើឲ្យភាពវឹកវរ អាកាសធាតុមិនអាចត្រឡប់វិញ បានការបំភាយឧស្ម័ន ផ្ទះកញ្ចក់នៅតែបន្តកើនឡើង ។ យើងកំពុងនៅលើផ្លូវហាយវេ ទៅកាន់ឋាននរកអាកាសធាតុ ដោយជើងរបស់យើងនៅលើ ឧបករណ៍បង្កើនល្បឿន ៕

Most Popular

To Top