ទីក្រុងឡុងដ៍ ៖ អ្នកស្រាវជ្រាវបានរកឃើញថា ក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់អ្នកដែលមានសម្ពាធ ឈាមខ្ពស់មិនអាច ព្យាបាលបាន បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ បានធ្វើការសាកល្បង លើថ្នាំ Baxdrostat ថ្មីទទួលជោគជ័យ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
អ្នកស្រាវជ្រាវបានអះអាងថា បានរកឃើញវិធី ដើម្បីដោះស្រាយជំងឺ លើសឈាម ដែលមិនអាច ព្យាបាល បានពីមុនមក ។ អ្នកវិទ្យាសាស្ត្រមក ពីសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ និង ក្រុមហ៊ុនឱសថ អាមេរិក CinCor បានពិនិត្យថា តើអ្នកជំងឺ នឹងទទួលបានអត្ថប្រយោជន៍ ពីការប្រើថ្នាំ Baxdrostat ដែរឬទេ ។ អ្នកបានលេបថ្នាំថ្មី កំឡុងពេលសាកល្បងព្យាបាល ត្រូវបានរកឃើញថា មានសម្ពាធឈាមធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីឱសថបុរាណផ្សេងទៀត មិនបានជោគជ័យ ។
សាស្ត្រាចារ្យ Morris Brown សហអ្នកនិពន្ធជាន់ខ្ពស់ និងជាសាស្ត្រាចារ្យផ្នែកជំងឺលើសឈាម នៅសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ បាននិយាយថា ថ្នាំ Baxdrostat ដំណើរការដោយការពារ រាងកាយពីការផលិតកោសិកា ចិញ្ចឹមជាអរម៉ូន ជួយគ្រប់គ្រងបរិមាណ អំបិលក្នុងរាងកាយ។ លទ្ធផល នៃឱសថប្រភេទទីមួយនេះ គឺគួរឲ្យរំភើប ទោះបីជាការធ្វើតេស្តបន្ថែមទៀតត្រូវបានទាមទារ មុនពេលយើង អាចធ្វើការប្រៀបធៀប ជាមួយនឹងថ្នាំ ដែលមានស្រាប់ក៏ដោយ ។
ប៉ុន្តែ Baxdrostat អាចផ្តល់ក្តីសង្ឃឹមដល់មនុស្សជាច្រើន ដែលមិនឆ្លើយតបទៅនឹងការព្យាបាល លើសសម្ពាធឈាម តាមបែបប្រពៃណី។ ប្រសិទ្ធភាព នៃឱសថចាស់ៗ ចំពោះអ្នកជំងឺម្នាក់ៗ អាចប្រែប្រួលយ៉ាងខ្លាំង ចំណែកឯសញ្ញាសម្គាល់ នៃ ថ្នាក់ថ្មីនេះគឺថា វាអាចត្រូវបានព្យាករណ៍ថា នឹងដំណើរការល្អ ចំពោះអ្នកជំងឺដែលអរម៉ូនកោសិកា ចិញ្ចឹមធ្វើឲ្យពួកគេធន់ នឹងការព្យាបាលចាស់ ៕ដោយ៖លី ភីលីព