តេអេរ៉ង់៖ មេបញ្ជាការនៃអង្គភាពការពារអាកាសបដិវត្តន៍របស់ខ្លួនបានឲ្យដឹងថា អ៊ីរ៉ង់ បានផលិតមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពជ្រាបចូលប្រព័ន្ធការពារទាំងអស់។
សេចក្តីប្រកាសនេះបានធ្វើឡើងនៅថ្ងៃតែមួយដែលអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានឲ្យដឹងថា អ៊ីរ៉ង់បានបង្កើនការផលិតអ៊ុយរ៉ាញ៉ូម ដែលសំបូរទៅដោយសារធាតុរ៉ែ។
អ្នកជំនាញឲ្យដឹងថា អ៊ីរ៉ង់ មានសារធាតុអ៊ុយរ៉ាញ៉ូមខ្ពស់គ្រប់គ្រាន់ ដើម្បីបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើចង់បាននោះ។ IAEA ក៏បានបញ្ជាក់សារជាថ្មីនៅក្នុងរបាយការណ៍ថ្មីៗនេះថា អ៊ីរ៉ង់ មិនទាន់បានសហការក្នុងការស៊ើបអង្កេតលើដាន ដែលមិនអាចពន្យល់បាននៃសារធាតុអ៊ុយរ៉ាញ៉ូមនៅកន្លែងចំនួនបី ដែលអ្នកជំនាញលើកឡើងថា បង្ហាញទៅនឹងការបិទបាំងសកម្មភាពនុយក្លេអ៊ែរ។
ឧត្តមសេនីយ Amirali Hajizadeh បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ថា “មីស៊ីលផ្លោងល្បឿនលឿននេះ ត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងខែលការពារដែនអាកាស”។ វានឹងអាចរំលោភលើប្រព័ន្ធការពារប្រឆាំងមីស៊ីលទាំងអស់”។
គួរបញ្ជាក់ថា ទង្វើនេះទំនងជាបង្កើនការព្រួយបារម្ភអំពីសមត្ថភាពកាំជ្រួចរបស់អ៊ីរ៉ង់ ដែលអ៊ីរ៉ង់បានធ្វើជាសសរស្តម្ភនៃយុទ្ធសាស្ត្រយោធាក្នុងតំបន់របស់ខ្លួន៕ប្រែសម្រួល ឈូក បូរ៉ា
