កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូងដ៏ល្បីល្បាញ នាង Min Hyo Rin បានអាប់ដេតព័ត៌មានលើបណ្តាញសង្គមយក្ស Instagram របស់នាង បន្ទាប់ពីទទួលបានពាក្យចចាមអារ៉ាមថា រូបនាងបាបែកគ្នាជាមួយលោក Taeyang ជាតារាចម្រៀងកូរ៉េខាងត្បូង អ្នករាំ សមាជិកក្រុម Big Bang ។
កាលថ្ងៃទី១១ ខែវិច្ឆិកា នាង Min Hyo Rin បានប្រកាសថ្មីចំនួន ៩ នៅលើបណ្តាញផ្សព្វផ្សាយសង្គម Instagram របស់នាងជាលើកដំបូង ក្នុងរយៈពេល ៧ សប្តាហ៍។ នេះតាមពាក្យចចាមអារ៉ាម បែកបាក់របស់នាង ជាមួយស្វាមីដែលត្រូវបានលើកឡើងដំបូងនៅថ្ងៃទី ៨ ខែវិច្ឆិកា។
កាលថ្ងៃទី ៨ ខែវិច្ឆិកា YouTuber ម្នាក់បានចង្អុលបង្ហាញថា G-Dragon បានឈប់តាមដាននាង Min Hyo Rin នៅលើ Instagram ទោះបីជាអ្នកទាំង៣មានភាពស្និទ្ធស្នាល ជាមួយគ្នាក៏ដោយ។ គួបផ្សំនឹង Taeyang លុបការបង្ហោះទាំងអស់នៅលើ Instagram របស់លោកកាលពីថ្ងៃទី ២៦ ខែតុលា ម្ចាស់ YouTuber រូបនេះបានលើកឡើងពាក្យចចាមអារ៉ាមនេះ។
ប៉ុន្តែអ្នកផ្សេងទៀតនិយាយថា G-Dragon នៅតែតាមដាន Min Hyo Rin ជាមួយនឹងគណនីឯកជន របស់លោក ដោយបានបដិសេធពាក្យចចាមអារ៉ាម អំពីការបែកបាក់របស់គូស្នេហ៍។ ទន្ទឹមនឹងនោះ Min Hyo Rin បានបង្អួតសម្រស់មិនចេះចប់ នៅក្នុងការអាប់ដេត Instagram ចុងក្រោយរបស់នាង៕ ដោយ៖លី ភីលីព