កីឡា

Man UTD ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងបទសំភាស របស់ CR7

កាលពីថ្ងៃចន្ទម្សិលមិញ នេះក្លឹបបិសាចក្រហម Man UTD បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានគោលដៅ ដើម្បីធ្វើការឆ្លើយតបទៅ នឹងបទសំភាសរបស់កីឡាករ CR7 ជាមួយនឹងលោក Piers Morgan គឺជាបទសំភាសមួយ ដែលមានភាពក្តៅ សម្រាប់ទាំងគ្រូបង្វឹកផងក្លឹបផង និងគណកម្មការគ្រប់គ្រង ក្លឹបផង ។

Man UTD បានសរសេរថា ៖ ក្លឹបបានទទួលព័ត៌មានតាមរយៈការផ្សព្វផ្សាយជាច្រើនអំពីបទសំភាសរបស់កីឡាករ Cristiano Ronaldo ។ ក្លឹបនឹងពិចារណា ក្នុងការ ឆ្លើយក្រោយទទួលបានដំណឹងទាំងនេះ តែទោះបីជាយ៉ាងណាក្តី យើងនៅតែបន្តរក្សាការ ផ្តោតយកចិត្តទុក ដាក់សំខាន់ទៅលើការ ត្រៀមរៀបចំខ្លួនរបស់ខ្លួន នៅពាក់កណ្តាលរដូវកាលខាងមុខនេះ ហើយជឿជាក់ថា នឹងអាចកសាងទំនុកចិត្ត រវាងកីឡាករគ្រូបង្វឹក បុគ្គលិកនិងអ្នកគាំទ្រ ។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះក្រោយបទសំភាស យ៉ាងកក្រើករបស់កីឡាករ CR7 ដែលបានបកស្រាយ និងរិះគន់ខ្លាំងទៅ លើក្លឹបផង និងជាពិសេសគ្រូបង្វឹកផងថា មិនបានផ្តល់ការគោរព ចំពោះគាត់ ខណៈដែលគាត់ក៏មិន ដែលនឹងផ្តល់ក្តីគោរព ទៅវិញនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top