ភ្នំពេញ៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia បានឲ្យដឹងថា ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
- ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់
- ខេត្តកំពត ៦១១,៩៩១នាក់
- ខេត្តសៀមរាប ៣៤៥,១៥២នាក់
- ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់
- ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់
- ខេត្តបាត់ដំបង ១០៨,៨៤៥នាក់
- ខេត្តកែប ១០៧,៧៣១នាក់។
តួលេខខាងលើ រាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ២.៥៧លាននាក់ នាឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តារដ្ឋបាលខេត្តមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន៕