ជប៉ុន ៖ រដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្រ លោក Keiko Nagaoka បានមានប្រសាសន៍ ជាផ្លូវការថា ប្រទេសជប៉ុន នឹងបន្តការចូលរួមរបស់ខ្លួន នៅក្នុងកម្មវិធីស្ថានីយ៍អវកាស អន្តរជាតិ (ISS) ដល់ឆ្នាំ ២០២៣ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
សហរដ្ឋអាមេរិក បានសន្យាកាលខែធ្នូ ដើម្បីរក្សាប្រតិបត្តិការ ISS រហូតដល់ឆ្នាំ ២០៣០ ក្នុងចំណោមដៃគូកម្មវិធីរបស់ទីក្រុងវ៉ាស៊ីនតោន រួមមានរុស្ស៊ី កាណាដា ជប៉ុន និងទីភ្នាក់ងារអវកាសអឺរ៉ុប ១១ប្រទេស ទីក្រុងតូក្យូ គឺជាប្រទេសដំបូងគេ ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការបន្តការចូលរួម។
ស្ថានីយអវកាសជាមន្ទីរពិសោធន៍ វិទ្យាសាស្ត្រមានទំហំប៉ុន ទីលានបាល់ទាត់ និងធ្វើគន្លងចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ពីលើផែនដី ត្រូវបានកាន់កាប់ជាបន្តបន្ទាប់ អស់រយៈពេលជាង ២ទសវត្សរ៍ ក្រោមភាពជាដៃគូដឹកនាំដោយ សហរដ្ឋអាមេរិក និងរុស្ស៊ី ។ ការប្រកាសរបស់ប្រទេសជប៉ុន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រាប់រ៉ុក្កែត ព្រះច័ន្ទជំនាន់ក្រោយ របស់ណាសាបានបាញ់បង្ហោះចេញ ពីរដ្ឋផ្លរីដានៃ ការធ្វើដំណើរគ្មាននាវិក ដែលសម្ពោធកម្មវិធីរុករក Artemis របស់ទីភ្នាក់ងារអវកាសអាមេរិក ក្នុងនោះប្រទេសជប៉ុនក៏កំពុងចូលរួម ។
លោក Nagaoka បាននិយាយនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជប៉ុន -សហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការ សម្រាប់ស្ថានីយអវកាស ភពព្រះច័ន្ទហៅថា Gateway ថា ISS គឺជៀសមិនរួចជាកន្លែងសម្រាប់ផ្ទៀងផ្ទាត់ បច្ចេកវិទ្យាសម្រាប់កម្មវិធី Artemis ។ នៅក្រោមកិច្ចព្រមព្រៀងនេះ អវកាសយានិកជប៉ុន នឹង ឡើងជិះលើ Gateway ស្ថិតក្រោមការអភិវឌ្ឍន៍សម្រាប់កម្មវិធី Artemis ហើយជប៉ុននឹងផ្គត់ផ្គង់ថ្ម និងឧបករណ៍ផ្សេងទៀត សម្រាប់ស្ថានីយអវកាសនោះ ។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និង នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida កាលពីខែឧសភា បានបញ្ជាក់ពីចេតនា របស់ពួកគេក្នុងការរួមបញ្ចូល អវកាសយានិកជប៉ុន នៅក្នុងកម្មវិធី រួមទាំងបេសកកម្ម លើផ្ទៃព្រះច័ន្ទផងដែរ ។ Kishida បាននិយាយលើសារអានខ្លាំងៗ ក្នុងពិធីនោះថា យើងនឹងរក្សាកិច្ច សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវការចុះចត របស់អវកាសយានិកជប៉ុន នៅលើភពព្រះច័ន្ទនៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២០ នឹងក្លាយជាលើកទីមួយ សម្រាប់អ្នកមិនមែនជាជនជាតិ អាមេរិក៕