កីឡា

អេស្បាញ ប៉ះកូស្តារីកា សង្ឃឹមឈ្នះច្រើន ដល់ជាង៨០ភាគរយ

អេស្បាញនៅក្នុងពូល E ប្រកួតដំបូង នឹងត្រូវប៉ះជាមួយនឹងក្រុមខ្សោយជាងគេ ខណៈដែលក្រុមផ្សេងទៀត មានដូចជាអាល្លឺម៉ង់ និងជប៉ុនផងនោះ ត្រូវបានគេមើលឃើញថា មានសង្ឃឹមឈ្នះច្រើន ដល់ទៅ៨៥ភាគរយ ខណៈដែលកូស្តារីកា មានត្រឹមតែ៤ភាគរយ ហើយស្មើមានប្រមាណជា១១ភាគរយ។

អេស្បាញ និងកូស្តារីកាជួបគ្នានៅ World Cup គឺជាការប្រកួតប្រជែងលើកដំបូង ប៉ុន្តែការប្រកួតមិត្តភាពកន្លងមក កូស្តារីកា មិនធ្លាប់ឈ្នះឡើយតាំងតែពីឆ្នាំ២០១១មកម្ល៉េះ ហើយជាទូទៅគ្រាប់បាល់ ដែលបានកើតឡើងលើកូស្តារីកា មានទៅដល់១២គ្រាប់មកហើយ ដែលមានន័យថា ជាមធ្យមគឺ៤គ្រាប់ ក្នុងមួយប្រកួត។

គួរឲ្យដឹងដែរថា អេស្បាញក៏ជាអតីត ម្ចាស់ពានរង្វាន់ពិភពលោក កាលពីឆ្នាំ២០១០ម្តងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top