បរទេស៖យោងតាមការចេញផ្សាយរបស់ The Defensenews នៅថ្ងៃនេះបានឲ្យដឹងថាប្រទេសជប៉ុនបានធ្វើការតេស្តសាកល្បងជោគជ័យនូវការបាញ់រារាំងមីស៊ីលប្រភេទឆ្លងទ្វីបឬ ballistic intercept ក្បែរទៅនឹង ដែនកោះហាវ៉ៃដោយប្រើប្រាស់ការបញ្ជាបាញ់ចេញពីនាវាចម្បាំងរបស់ខ្លួន។
ទីភ្នាក់ងារនៃកិច្ចការងារការពារមីស៊ីល របស់សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃទី២១ខែវិច្ឆិកាកន្លងមកការបាញ់សាកល្បងគ្រាប់ពិតចំនួន២ដងត្រូវបានធ្វើឡើងហើយប្រើប្រាស់រយៈពេលជិត២សប្តាហ៍ មកហើយដោយក្នុងនោះមានការចូលរួម ពីសំណាក់កងកម្លាំងជើងទឹករបស់ជប៉ុននិងកងកម្លាំងជើងទឹក របស់សហរដ្ឋអាមេរិកផងដែរ។
ការសហការគ្នារវាងអាមេរិក និងជប៉ុន ត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីលឆ្លងទ្វីបកម្រិត ចំងាយមធ្យមដែលមានឈ្មោះថា SM-3 Block IIA ដែលជាមីស៊ីលស្ថិតនៅក្នុងកិច្ចការងារសហការគ្នាផលិត ដោយប្រទេសទាំងពីរផងដែរហើយវាត្រូវបាន ប្រើប្រាស់យ៉ាងជោគជ័យក្នុង ការបាញ់ទំលាក់មីស៊ីលប្រភេទ T4-E medium range ballistic missile៕
ប្រែសម្រួល៖ស៊ុនលី