កីឡា

លោក ហេង សុខឃន កោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ ៖ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡា ប្រដាល់ឃីកបុកសីង កម្ពុជា លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងគណៈកម្មការ រៀបចំព្រឹត្តិការណ៍ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាប្រដាល់ឃីកបុកសីង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ។

លោក ហេង សុខឃន បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡា ប្រដាល់ឃីកបុកសីងកម្ពុជា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែង ការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡា ប្រដាល់ឃីកបុកសីងកម្ពុជា រៀបចំការប្រកួតកីឡាប្រដាល់ ឃីកបុកសឹង ក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ នេះ ។ ជាការពិតណាស់ការប្រកួតកីឡា ប្រដាល់ឃឺកបុកសី ក្នុងព្រឹត្តិការណ៍ កីឡាជាតិលើក ទី៣ រយៈពេល ៥ ថ្ងៃកន្លងមកនេះ គឺជាការផ្ដល់ឱកាសឲ្យកីឡាករ ឡាការិនី បាន បញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់ សមត្ថភាព បច្ចេកទេសកីឡាករ- កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះ ទៅការប្រកួតកីឡាស៊ីហ្គម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

លោកបន្តថា លទ្ធផល របស់កីឡាករ-កីឡាការិនីទទួលជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹក ហាត់ជាប្រចាំ មានការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព បានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត ។ ជាមួយនេះ ក៏ជាឱកាស ក្នុងការផ្តល់ ជូនគណៈកម្មការរៀបចំការប្រកួត បាន ដកស្រង់ និងពង្រីកបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះ កាន់តែ មានភាព ទាក់ទាញដល់ ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ កីឡាការិនី បន្ថែមទៀត ។

វិស័យកីឡាទទួលបាន ទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំ ពិកអន្តរជាតិ និងក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ក្នុងពេលខាងមុខនេះ ។ យើងទាំងអស់គ្នា សូមអរគុណ សន្តិភាព ដែលផ្តល់ឱកាសអោយយើងអភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យ ៕

Most Popular

To Top