គណកម្មការគ្រប់គ្រងបាល់ទាត់ពិភពលោកFIFAកាលពីថ្ងៃសុក្រនេះបានប្រកាសថាប៊ែលហ្ស៊ិកគឺជាក្រុមដែលមានចំណាត់ថ្នាក់ល្អបំផុតប្រចាំឆ្នាំរបស់FIFA / Coca Colaដែលវាបានក្លាយទៅជាការគ្រងតំណែងលើកទី ២ ជាប់ៗគ្នារបស់ប៊ែលហ្ស៊ិក។
ក្រុមដែលត្រូវបានគេទទួលស្គាល់រហស័នាមថាជាបិសាចក្រហមបានឈរនៅលើកំពូលតារាងតាំងតែខែធ្នូតាមរយៈការប្រកួតមិត្តភាពចំនួន១៩ លើកគិតត្រឹមចុងឆ្នាំនេះដែលសុទ្ធតែជាការប្រកួតអន្តរជាតិកម្រិតAសរុបចំនួនកើនដល់ទៅ១០៨២ដងគឺជាចំណាត់ថ្នាក់ដែលល្អបំផុតមិនធ្លាប់ចាប់តាំងតែពីការបង្កើតចំណាត់ថ្នាក់នេះដំបូងបំផុតកាលពីឆ្នាំ ១៩៩៣ ។
FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាម្ចាស់ជើងឯកពិភពលោករបស់ប្រទេសបារាំងនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ នាំមុខប្រទេសប្រេស៊ីលក្នុងចំណាត់ថ្នាក់ទី ៣ ជាតំណែងដែលពួកគេបានកាន់កាប់នៅក្នុងខែធ្នូឆ្នាំ ២០១៨ ប៉ុន្តែការបញ្ចប់ទៅប្រចាំឆ្នាំលើកនេះតារាងកំពូលទាំង ៥ បានផ្លាស់ប្តូរស្ទើរតែទាំងអស់៕
ប្រែសម្រួល:ស៊ុនលី