ការប្រកួតតាមពូលស្ទើរ តែបានបញ្ចប់ទៅ១០០ភាគរយ ខណៈដែលការប្រកួតដំបូង ក្នុងវគ្គ១៦ក្រុម ចុងក្រោយ ក៏ចាប់ផ្តើមដំណើរការផងដែរ ហើយប្រកួតដំបូង នឹងធ្វើឡើងរវាងក្រុម ជម្រើសជាតិហូឡង់ និងក្រុមជម្រើសជាតិ អាមេរិក ។
ថ្វីត្បិតតែហូឡង់ មានភាគរយឈ្នះច្រើន ដល់ទៅ៥១ភាគរយ ប៉ុន្តែលទ្ធផលស្មើ ក៏មានច្រើនគួរសមដែរ គឺប្រមាណជា២៨ភាគរយ ហើយអាមេរិក មានភាគរយឈ្នះត្រឹមតែ ២១ភាគរយប៉ុណ្ណោះ ហើយការប្រកួត នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Khalifa International Stadium នៅវេលាម៉ោង១០យប់ស្អែកនេះ ។
ជម្រើសជាតិ ទាំងពីរធ្លាប់ប៉ះគ្នា៥ ដងចុងក្រោយ សុទ្ធតែជាការប្រកួតលក្ខណៈមិត្តភាព ដែលហូឡង់យកឈ្នះ៤ប្រកួតដំបូង ដែលធ្វើឡើងចន្លោះ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១០ ហើយការប្រកួតលើកទី៥ ជាការប្រកួតជួបគ្នាចុង ក្រោយធ្វើឡើង កាលពីឆ្នាំ២០១៥ គ្រានោះអាមេរិក គឺជាអ្នកទទួលបានជ័យជំនះ ៕
ប្រែសម្រួល៖ស៊ុនលី