ព័ត៌មានអន្តរជាតិ

មេដឹកនាំបេឡារូស បង្ហាញពីការរៀបចំយោធាថ្មី ជាមួយនឹងរុស្សី

បរទេស៖ប្រធានាធិបតីនៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការពន្យល់ថាក្រុមយោធាមកពីប្រទេសរុស្សី និងប្រទេសបេឡារូស កំពុងចាប់ផ្តើមធ្វើការហ្វឹកហាត់រួមគ្នា ដែលអាច នឹងក្លាយទៅជាអង្គភាពយោធា មួយរួមគ្នាប្រយុទ្ធនៅក្នុងសមរភូមិ។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ បានធ្វើឡើងនៅចំពេលដែលប្រទេសបេឡារូស កំពុងមានភាពតានតឹងខ្លាំងជាមួយនឹងលោកខាងលិចចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន និងនៅចំពេលដែលមានដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួង ការពារជាតិរបស់ប្រទេសរុស្សី Sergey Shoigu នៅក្នុងរដ្ឋធានី Minsk។

លោក Lukashenko បានថ្លែងបែបនេះថា៖ថ្ងៃនេះ យើងកំពុងរៀបចំកងកម្លាំងយោធារួមគ្នាមួយ។ គ្រប់គ្នាបានដឹងនិងបានស្គាល់ហើយអំពីបញ្ហានេះ។ ពួកយើងមិនបានព្យាយាមលាក់បាំង អំពីការពិតនេះឡើយហើយគ្មានលទ្ធភាពណាដែលអាច លាក់បាំងផែនការនេះពីសម័យកាលយោធា ដ៏ទំនើបពេលនេះបានដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top