អង់គ្លេសយប់មិញទោះបីជា បានគ្រប់គ្រងបាល់បានច្រើនជាង ដល់ទៅ៥៨ភាគរយក្តី និងស៊ុតបានចច្រើនជាងដល់ទៅ១៦ដង និងចំគោលដៅ៨ដងក្តី ប៉ុន្តែហាក់ដូចជា មិនមានសំណាងល្អសោះ។
Kane គឺជាអ្នករកបាល់បានតែមួយគ្រាប់គត់ ឲ្យអង់គ្លេសនៅតង់ទី២នាទីទី៥៤ ជាបាល់១១ម៉ែត្រ ខណៈដែលបារាំងបាននាំមុខមុន តាំងតែពីនានីទី១៧ដោយកីឡាករ Tchouameni ។
ការប្រកួតអូសបន្លាយដល់នាទីទី៧៨ ទើបកីឡាករខ្សែប្រយុទ្ធជើងចាស់ Olivier Giroud អាចស៊ុតបាន១គ្រាប់ទៀត ដើម្បីបញ្ចប់ការប្រកួត បារាំងយកឈ្នះអង់គ្លេស ក្នុងលទ្ធផល២ទល់នឹង១ ដែលមានន័យថាបារាំង នឹងត្រូវប្រកួតប៉ះម៉ារ៉ុក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ ប្រែសម្រួល៖ស៊ុនលី