កីឡា

Ten Hag មិនច្បាស់ទេថាតើ​ Sancho នឹងអាចត្រឡប់វិញពេលណា

គ្រូបង្វឹកបិសាចក្រហម Man UTD លោក Erik Ten Hag នៅសប្តាហ៍នេះបានសារភាពថា លោកមិនទាន់ច្បាស់ទេថា នឹងត្រូវបន្តផ្តល់ពេលវេលាឲ្យ Jadon Sancho បន្ថែមទៀតសម្រាប់ព្យាបាលរបួស​ ឬយ៉ាងណា ពីព្រោះថាលោកពេលនេះ នៅមិនទាន់អាចអះអាងបានទេថា លទ្ធភាពនៃការវិលត្រឡប់វិញរបស់កីឡាករ នឹងធ្វើឡើងនៅពេលណានោះទេ។

ក្នុងពេលដែលបាល់ទាត់ពិភពលោក កាន់តែខិតជិតមកដល់ទីបញ្ចប់ ទៅហើយនោះក្លឹបបិសាចក្រហម man UTD កំពុងបន្តធ្វើដំណើរធ្វើការហ្វឹកហាត់ នៅក្នុងប្រទេសអេស្បាញនៅឡើយ និងត្រូវប្រកួតបាល់ទាត់មិត្តភាព ចំនួន២ផងដែរ ខណៈដែលក្រុមឈុតធំភាគច្រើន គឺបានវិលត្រឡប់ដោយឡែកនៅតែ Sancho។

ថ្លែងទៅកាន់អ្នកកាសែតលោក Ten Hag បាននិយាយថា៖ ពួកយើងមិនបានឃើញ Sancho នៅក្នុងការប្រកួតចុងក្រោយរបស់ Man UTD ដូចគ្នាខណៈដែលស្ថានភាពសុខភាព មិនទាន់ច្បាស់លាស់ហើយពេលនេះ គាត់កំពុងស្ថិតនៅក្នុងពេលវេលា ឈប់សម្រាកព្យាបាលរបស់គាត់នៅឡើយ យើងមិនអាចកំណត់បាននៅឡើយច្បាស់ថា គាត់នឹងវិលវិញបានពេលណានោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top