កីឡា

ម៉ារ៉ុក យប់មិញយប់មិញ គ្រប់គ្រងបាល់បានច្រើនជាង តែសំណាងមិនដល់បារាំង

ទីបំផុតម៉ារ៉ុក ដែលជាអ្នកតំណាងឲ្យទ្វីបអាហ្វ្រិកដំបូងគេ ឡើងទៅដល់វគ្គ១ភាគ៤ចុងក្រោយនោះ គឺដល់ពេលដែលត្រូវត្រឡប់ទៅប្រទេសវិញហើយ ក្រោយបរាជ័យក្រោមស្នាដៃម្ចាស់ជើងឯក ពានរង្វាន់ពិភពលោកចាស់បារាំង ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០។

បារាំងយប់មិញនេះ មិនអាចគ្រប់គ្រងបាល់បានច្រើននោះទេ ខណៈដែលម៉ារ៉ុកគ្រប់គ្រងបាល់ បានទៅដល់៦២ភាគរយ ហើយការស៊ុតចេញបាន១៣និង១៤ដងប្រហាក់ប្រហែលគ្នា ហើយចំគោលដៅ៣ដងដូចគ្នា តែបារាំងមានសំណាងជាង ដោយអាចរកបានដល់ទៅ២គ្រាប់នៅតង់ទី១និងតង់ទី២។

មួយគ្រាប់ដំបូងរបូត តាំងតែពីនាទីទី៥ដោយកីឡាករ Theo Hernandez ខណៈដែលគ្រាប់ទី២ បានធ្វើឡើងនៅតង់ទី២នាទីទី៧៩ ដោយកីឡាករ Randal Kolo Muani បញ្ចប់ការប្រកួតបារាំងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពានពិភពលោក ជាមួយនឹងអាហ្សង់ទី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top