ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា មីស៊ីល របស់អាមេរិក នៅអ៊ុយក្រែន នឹងត្រូវបានកំណត់គោលដៅ វាយប្រហារ ប្រសិនបើត្រូវបានបញ្ជូន ទៅឱ្យក្រុងគៀវ

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីពិតជានឹងកំណត់គោលដៅ លើប្រព័ន្ធកាំជ្រួច MIM-104 Patriot របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើសព្វាវុធនេះ ត្រូវបានដាក់ពង្រាយក្នុងជម្លោះ ដែលកំពុងបន្តនេះ ។ របាយការណ៍របស់ប្រព័ន្ធ ផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកបានបង្ហាញថា ផែនការចែកចាយប្រព័ន្ធការពារ ដែនអាកាសគឺ ស្ថិតក្នុងដំណាក់កាលចុងក្រោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការកត់សម្គាល់ របស់លោក Peskov បានធ្វើឡើងក្នុងការឆ្លើយតប ទៅនឹងសំណួរមួយអំពីរបៀប ដែលប្រទេសរុស្ស៊ីនឹងប្រតិកម្ម ចំពោះការចែកចាយប្រព័ន្ធដែលផលិត ដោយសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នទីក្រុងគៀវ មិនមាន។ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខជាតិ បាននិយាយកាលពីចុងខែវិច្ឆិកាថា សព្វាវុធបែបនេះ និងក្រុមនាវិក របស់ពួកគេ នឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើសមាជិកណាតូ ប្រគល់ឱ្យអ៊ុយក្រែន។

នៅពេលសួរថាតើវិមានក្រឹមឡាំងបានគាំទ្រគោលជំហររបស់លោក Medvedev ដែរឬទេ ? លោក Peskov បានបញ្ជាក់ថា នោះជាមូលហេតុមួយ ប៉ុន្តែបានណែនាំប្រឆាំង នឹងការសន្និដ្ឋានលឿន ។ លោកថា “នៅសម័យរបស់យើង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មិនគួរឱ្យទុកចិត្ត។ សូមឲ្យយើងរង់ចាំព័ត៌មានផ្លូវការ» ។

សូមជម្រាបថា ការកត់សម្គាល់ របស់លោក Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសរសើរការ សម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការពង្រាយកាំជ្រួច Patriot របស់ខ្លួនទៅកាន់ប្រទេស ប៉ូឡូញ ។ លោកបានសាទរចំពោះការគាំទ្រ របស់ទីក្រុងប៊ែរឡាំងចំពោះគៀវ ហើយបានកត់សម្គាល់ថា “ការសម្រេចចិត្តលើ សមត្ថភាពជាក់លាក់” ដែលត្រូវបានបញ្ជូន ទៅអ៊ុយក្រែនគឺអាស្រ័យលើរដ្ឋាភិបាលជាតិ។ អ្នកសង្កេតការណ៍មួយចំនួន រួមទាំងលោក Medvedev បានចាត់ទុកនេះ ជាតម្រុយនៃការដាក់ពង្រាយ អាវុធនាពេលខាងមុខ៕

Most Popular

To Top