ប៉ារីស ៖ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការកើនឡើងដ៏អាថ៌កំបាំង នៃឧស្ម័នមេតានក្នុងបរិយាកាសកម្ដៅ ភពផែនដីនៅឆ្នាំ ២០២២ ទោះបីជាមានការចាក់ សោរ ដោយ COVID កាត់បន្ថយប្រភព ដែលបង្កឡើងដោយមនុស្ស អាចត្រូវបាន ពន្យល់ដោយការបញ្ចេញ កាន់តែច្រើនពីធម្មជាតិ ហើយគួរឲ្យភ្ញាក់ផ្អើល គឺកាត់បន្ថយការបំពុលបរិយាកាស យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។
មេតានស្ថិតនៅក្នុងបរិយាកាស ត្រឹមតែប្រភាគដរាបណា កាបូនឌីអុកស៊ីត ប៉ុន្តែមានប្រសិទ្ធភាព ជាងក្នុងការទប់កម្ដៅ ហើយទទួលខុសត្រូវ ចំពោះការកើនឡើងសីតុណ្ហភាព ពិភពលោក ប្រហែ៣០ ភាគរយរហូតមកដល់បច្ចុប្បន្ន ។ បញ្ចេញចេញពីវិស័យប្រេង និងឧស្ម័ន កាកសំណល់ និងកសិកម្ម ក៏ដូចជាតាមរយៈដំណើរការជីវសាស្រ្ត នៅតំបន់ដីសើម ឧស្ម័ន ផ្ទះកញ្ចក់ដ៏មានឥទ្ធិពល គឺជាគោលដៅសំខាន់ សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឡើង កម្ដៅផែនដី ។
ប៉ុន្តែការសិក្សាថ្មីមួយ ត្រូវបានចេញផ្សាយ លើទស្សនាវដ្តី Nature បានបង្ហាញថា ការកាត់មេតានអាចជាបញ្ហា ប្រឈមកាន់តែច្រើន និងបន្ទាន់ជាង ព្រមទំាងជាងអ្វី ដែលយល់ នាពេលបច្ចុប្បន្ននេះ ។ អ្នកស្រាវជ្រាវនៅចិន បារាំង សហរដ្ឋអាមេរិក និងន័រវែស បានរកឃើញថា កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូនិក និងការបំពុល ខ្យល់នឹង ប៉ះពាល់ដល់ដំណើរការ បរិយាកាសបោស សម្អាតឧស្ម័នមេតានចេញពីខ្យល់ ។ នោះមានន័យថា ឧស្ម័នកម្ដៅភពផែនដីនឹងនៅជាប់បានយូរ និងកកកុញលឿនជាងមុន ។
លោក Philippe Ciais ជាសហដឹកនាំការស្រាវជ្រាវនៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រអាកាសធាតុ និងបរិស្ថានរបស់ប្រទេសបារាំង (LSCE)បាននិយាយថា ប្រសិនបើពិភពលោកត្រូវប្រឈមមុខនឹងបញ្ហាប្រឈមនៃការរក្សាកម្ដៅឲ្យនៅក្រោម ២ អង្សារសេ ចាប់តាំងពីសម័យ មុនឧស្សាហ៍កម្មមក យើងនឹងត្រូវតែធ្វើសកម្មភាពឲ្យបានលឿន និងកាន់តែខ្លាំងថែមទៀត ដើម្បីកាត់បន្ថយមេតាន ។
អ្នកស្រាវជ្រាវបាន ផ្តោតលើអាថ៌កំបាំង នៃការប្រមូលផ្តុំឧស្ម័នមេតាន នៅក្នុងបរិយាកាសកាលឆ្នាំ២០២០ ដែលមានការកើនឡើងដ៏ធំបំផុត របស់ពួកគេក្នុងកំណត់ត្រា ទោះបីជាការចាក់សោរ COVID-19 បានឃើញការបញ្ចេញកាបូនឌីអុកស៊ីតធ្លាក់ចុះក៏ដោយ៕