ព័ត៌មានអន្តរជាតិ

Update ៖ មេដឹកនំាសហភាពអឺរ៉ុប បើកភ្លើងខៀវ ឲ្យដាក់ទណ្ឌកម្មលើកទី៩ ប្រឆំាងនឹងរុស្ស៊ី

ប្រ៊ុចស៊ែល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា មេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានបើកភ្លើងខៀវ យល់ព្រមរបស់ពួកគេ ចំពោះកញ្ចប់ទណ្ឌកម្មទី៩ ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីនេះ ។

ក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើង នៅក្នុងសេចក្តីប្រកាសចុងក្រោយ របស់ខ្លួននៃកិច្ចប្រជុំកំពូលថា មេដឹកនាំបានពិភាក្សា អំពីរបៀបបង្កើនសម្ពាធសមូហភាព បន្ថែមទៀតលើរុស្ស៊ី ដើម្បីបញ្ចប់ប្រតិបត្តិការ យោធារបស់ខ្លួន និងដកទ័ពចេញពីអ៊ុយក្រែន។

ពួកគេបានលើកឡើងថា ពួកគេស្វាគមន៍ការពង្រឹងវិធានការរឹតត្បិត របស់សហភាពអឺរ៉ុប ហៅកាត់ (EU) ប្រឆាំងនឹងរុស្ស៊ី រួមទាំងតាមរយៈកញ្ចប់ វិធានការរឹតបន្តឹងទី៩របស់ EU និងតម្លៃប្រេងអន្តរជាតិ ខណៈដែលធានា បាននូវកម្រិតពិភពលោក ។

មេដឹកនាំបានលើកឡើង នៅក្នុងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំថា “សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តពង្រឹងវិធានការរឹតត្បិត” ។

គួរបញ្ជាក់ថា កញ្ចប់ជំនួយហិរញ្ញវត្ថុ១៨ពាន់លានអឺរ៉ូ ស្មើនឹង១៩,១ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក៏ស្ថិតនៅក្នុងរបៀបវារៈដែរ ប៉ុន្តែបញ្ហាមិនត្រូវបានបំភ្លឺ ដោយមេដឹកនាំនោះទេ ៕

Most Popular

To Top